បរទេស៖ ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយជាមួយក្លិប Flamengo  នៅលីកកំពូល​ប្រេស៊ីលដើម្បីដាក់អោយកីឡាករ Andreas Pereira លេងក្នុងលក្ខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២១-២០២២ ។ ខ្សែបម្រើប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបិសាចក្រហមមួយ​ចំនួនតូចដែលអាចចាកចេញ​ពីក្លឹប​មុន​ថ្ងៃកំណត់ទិញដូរកីឡាករនិងបិទនៅចុងខែសីហា ២០២១នេះ។

Andreas Pereira: Manchester United midfielder finalising season-long move  to Flamengo | Football News | Sky Sports

ប្រភពពីគេហទំព័រ Goal បានដឹងថាកិច្ចព្រមព្រៀងរវាងក្លឹបMan.Utd និងកីឡាករប្រេស៊ីលសម្រាប់កីឡាករវ័យ ២៥ ឆ្នាំរូប​នេះ​ក៏ព្រោះតែរូបគេចង់មាន ឪកាសជាប់ជម្រើសជាតិក្នុងព្រឹត្តការណ៏ប្រកួតពានរង្វាន់  World Cup ២០២២នៅប្រទេស​កាតានា​ឆ្នាំក្រោយ។ Pereira អវត្តមានពីការប្រកួតមិត្តភាពរបស់ក្រុម Man United ទល់នឹង Burnley កាលពីថ្ងៃអង្គារនៅទឹកដី Old Trafford ហើយ​ក្លឹប​បើកចំហដើម្បីអនុញ្ញាតឱ្យរូបគេចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

Andreas Pereira targets World Cup place by joining Flamengo on loan from  Manchester United | Sport | The Times

Pereira បានចំណាយរដូវកាលចាស់លេងខ្ចីជើងនៅ Lazio ប៉ុន្តែក្រុមអ៊ីតាលីមិនចង់ទិញផ្តាច់ក្នុងតម្លៃ ២១ លានផោន  នោះទេ។កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញទម្រង់លេង ឲ្យ ក្រុមរបស់លោក Ole Gunnar Solskjaer នៅក្នុងការ​ប្រកួត​កម្តៅ​សាច់​ដុំរបស់ពួកគេហើយបានស៊ុតបញ្ចូលទីគ្រាប់បាល់ល្អបំផុតមួយក្នុងអាជីព​របស់គាត់ក្នុងការប្រកួត​មិត្តភាព​ទល់​នឹង Brentford៕

 

ប្រភពព័ត៍មាន៖ Goal