បរទេស៖ លោក Farhad Moshiri ម្ចាស់​ក្លិប Everton ត្រៀមខ្លួន​រួច​រាល់ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​បែប​ប្រថុយ​ប្រថានមួយ​ផ្សេង​ទៀត តាមរយៈ​ការ​តែង​តាំង​លោក Vitor Pereira ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់ក្លិប​នេះ​។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់រូបនេះ ទំនេរ​ពីការ​ងារ ចាប់​តាំងពី​ត្រូវ​បាន​បណ្តេញ​ចេញដោយក្លិប Fenerbahce កាលពី​ខែ​ធ្នូ ត្រូវ​បាន​គេ​ចាត់ទុក​ថា គឺ​ជា​ជម្រើស​​ទី​១​របស់​លោក Moshiri ក្រោយពី​ការ​ពិភាក្សា​គ្នា​ប្រកបដោយ​ផ្លែផ្កា​។ ការ​តែង​តាំង​លោក Pereira ត្រូវ​បាន​សមា​ជិក​មួយ​ចំនួន​ក្នុង​ថ្នាក់​ដឹកនាំ​របស់ក្លិប Everton ចាត់ទុក​ថា គឺ​ជា​ការ​ប្រថុយ​មួយ​ ដោយ​សារ​តែ​គ្រូបង្វឹក​រូបនេះ ខ្វះ​បទ​ពិសោធ​ក្នុងក្រប​ខ័ណ្ឌ Premier League និង​ធ្លាប់​ដឹនាំ​ឲ្យ​ក្លិប 1860 Munich ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌលំ​ដាប់​ទី​២នៃ Bundesliga​។

Former Porto boss Vitor Pereira closing on Everton job after talks with  club chiefs in London - Daily

ទោះ​បី​ជា​យ៉ាង​ណា លោក Pereira ត្រូវ​បាន​ចាត់ទុក​ថា ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការសង្គ្រោះ​​ក្លិប​ទូក​ក្តោង​មួយនេះ ស្រប​ពេល​ដែល​ភាគី​ពាក់ព័ន្ធ​ នឹង​សម្រេច​ចិត្ត​ក្នុង​កាត់សេចក្តីក្នុងពេល​ឆាប់​ៗ​។ លោក Moshiri រួម​ជាមួយ​នឹង​សហការី​អាជី​វកម្ម​លោក Alisher Usmanov បានរៀប​ចំកិច្ច​ពិភាក្សា​គ្នានៅ​សប្តាហ៍​នេះ ជាមួយនឹងលោក Alisher Usmanov មុន​នឹង​សម្រេច​ចិត្ត​​តែង​តាំងក្នុងពេល​ឆាប់​ៗ​៕

 

ប្រភព​ព័ត៌​មាន៖ BBC