បរទេស៖ Man Utd និងលក់ខ្សែបម្រើ Jesse Lingard ចេញជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ពោលគឺក្រុមជើងឯកអង់គ្លេស២០សម័យ និងមិនអនុញ្ញាតិអោយក្លឹបដទៃខ្ចីជើងជាថ្មីម្តងទៀតទេ ទោះយ៉ាងណាក្លឹបនិងសម្រេចចិត្តលក់ខ្សែបម្រើរូបនេះ ក្នុងតម្លៃដែល បានកំនត់គឺ២៥លានផោន យោងគេហទំព័រ Daily mail បានចុះផ្សាយ។ ក្រុមញញួរធំ West Ham Unitedគឺជាក្លឹប ដែលកំពុង ពិចារណាលើការផ្លាស់ប្តូរកីឡាករអន្តរជាតិអង់គ្លេសរូបនេះបន្ទាប់ពីកីឡាករវ័យ២៨ ឆ្នាំ បានចំណាយពេលពាក់ កណ្តាលរដូវកាលមុនលេងខ្ចីជើងដោយ ស៊ុតបញ្ចូលទីបាន ៩ គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៥ ដងក្នុងការបង្ហាញខ្លួន ១៦លើក។

Jesse Lingard challenges Solskjaer as Man Utd transfer decision looms

Lingard បច្ចុប្បន្នបានវិលត្រលប់មកកាន់ទឹកដី Old Trafford ហើយបានចូលរួមហ្វឹកហាត់ជាមួយក្រុម ប៉ុន្តែបានខកខាន ការប្រកួតពេលផ្តួល Leeds United កាលពីចុងសប្តាហ៍មុនក្រោយធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩ ។

Does Jesse Lingard Have A Future At Manchester United?

កិច្ចព្រមព្រៀង បច្ចុប្បន្ន របស់ Lingard នៅទឹកដី Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ខណៈសាមីខ្លួនមិនបាន បង្ហាញ ពីចេតនា នឹងចុះហត្ថលេខាបន្តសុពលភាពថ្មី ទៀតនោះឡើយ។ Lingardក៏បានរកគ្រាប់បាល់ផងដែរក្នុងពេលប្រកួតមិត្តភាព​បិទទ្វារកីឡាដ្ឋានអោយ Man United ទល់នឹង Burnley នៅ Old Trafford កាលពីថ្ងៃអង្គារផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole