បរទេស​៖ ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងជាមួយក្រុម Real Madrid សម្រាប់​ការចុះហត្ថលេខាលើតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe នៅរដូវក្តៅឆ្នាំ ២០២២ខាង​មុខនេះយោងគេហទំព័រ ESPN បានចុះផ្សាយ។

Mbappé could have communicated his intention to stay at PSG | Atalayar -  Las claves del mundo en tus manos

ក្រុមជើងឯកអង់គ្លេស២០សម័យនៅឡើយមិន​ទាន់បានបំពេញការចុះហត្ថ​លេខា​កីឡាករ​នៅតំបន់ប្រយុទ្ធជួរមុខ មករួមក្រុមឡើយទេ ប៉ុន្តែបានបង្កើតភាពវៃឆ្លាតខ្លះនៅកំលុងពេលទីផ្សារដោះដូរ​បាន​បើក​ដំណើរមុនឈានដល់ទីបញ្ចប់​នៅ​ចុង​​ខែ​សីហា២០២១នេះ។ ពួកគេបានបន្តកិច្ចសន្យាដល់ Edinson Cavani ក្នុង​កិច្ច​ព្រមព្រៀងមួយឆ្នាំនិងបាន​សម្រេច​​កិច្ចព្រមព្រៀង​ផ្ទេរយកខ្សែម្រើស្លាប Jadon Sancho និង ខ្សែការពារ កណ្តាល Raphael Varane មករួមក្រុម។

Anthony Martial available for Man United's trip to Arsenal

ទោះបីជាMan Utd ដឹងថាឱកាសរបស់ពួកគេក្នុងការឆ្មក់នាំយកកីឡាករអន្តរជាតិបារាំងរូបនេះមកកាន់ទឹកដី Old Trafford​នៅ​មានភាពតូចចង្អៀតនៅពេលរូបគេក្លាយជាកីឡាករដែលនិងគ្មានតម្លៃខ្លួន(Free Transfer) ។ ទោះយ៉ាងណាក្លឹបយក្ស បារាំងនិងអេស្បាញទាំងពីរខាងលើមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប៉ុន្តែ​ Man Utd ក្រោមការដឹកនាំរបស់លោក Solskjaer នៅតែមានផែនការនាំយកខ្សែប្រយុទ្ធ ឆ្នើម១រូបមកពង្រឹងតំបន់​ប្រយុទ្ធ​របស់ខ្លួនសាជាថ្មីម្តងទៀតនៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ។

Real Madrid ready to offer €120 million for Kylian Mbappe -report -  Managing Madrid

សម្រាប់សាម៉ីខ្លួន Mbappe គឺមិនដែលច្រានចោលពីមហិច្ឆតាចង់ផ្លាស់ទៅលេងនៅក្លឹបជើងឯក​ទ្វីបអឺរ៉ុប១៣សម័យ​នាលីក​កំពូលអេស្បាញមួយនេះឡើយទេទោះបីជារដូវកាលនេះសមាជិកជ័យលាភី World Cup ២០១៨នៅបន្តលេងអោយក្រុម នៅ១រដូវកាលទៀតយ៉ាងណាក៏ដោយ។ ពោលគឺក្រោយការមកដល់របស់ Lionel Messi អតីតយុវជនថ្នាលក្លឹបMonaco ពិតជាមិនចង់លេង នៅ ក្រោយស្រមោលរបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបន្តទៀតនោះទេ៕

 

ប្រភពព័ត៍មាន៖ ESPN