បរទេស៖ Paris St-Germain មិនមានកីឡាករឆ្នើម ៗ ២រូបគឺ Lionel Messi និង Neymar នោះទេ សម្រាប់​ការ​ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Brestកាលពីយប់ថ្ងៃសុក្រទី២០សីហា ២០២១ម្សិលមិញនេះ។ទោះយ៉ាងណា ពួកគេ​បាន​យកឈ្នះការប្រកួតលើកទីបីជាប់ៗគ្នា ក្នុងចំណោមការប្រកួតលីកកំពូលបារាំង Ligue-1  ក្នុងលទ្ធផល​៤ទល់និង២។

beIN SPORTS: LaLiga, Copa Libertadores, Ligue 1 and More

៤គ្រាប់របស់ក្រុមលោកMauricio Pochettino រកបានដោយកីឡាករ Herrera,Mbappe,Gueye និង Di Maria ខណៈ​ដែលក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ដោយកីឡាករHonorat និង Mouine។គួរបញ្ជាក់ថាការប្រកួតនេះម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យវ័យ៣៤ឆ្នាំ Messi មិនទាន់បង្ហាញខ្លួនឱ្យ PSG នៅឡើយទេបន្ទាប់ពីចូលរួមពីក្រុម Barcelona កាលពីដើ​ម​ខែ​នេះ។

Paris Saint-Germain FC: News und Infos – Sportbuzzer.de - Sportbuzzer.de

ក្រៅពីអតីតប្រធានក្រុមយក្សកាតាឡាន់ និងមិត្តរួមក្រុម Neymar បានចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលបន្ទាប់​ពីការ​សម្រា​ក​មួយរយៈក្រោយការប្រកួត Copa America ដែលអាហ្សង់ទីន បានផ្តួលប្រេស៊ីល ១-០ ក្នុងវគ្គផ្តាច់​ព្រ័ត្រ​នៅទីក្រុង រីយ៉ូ កាលពីថ្ងៃទី ១១ ខែកក្កដាកន្លងទៅ៕

ប្រភពព័ត៍មាន៖ BBC