បរទេស៖ លោក Pep Guardiola គ្រូបង្វឹកក្រុមមេឃខៀវ  Manchester City ស្ថិតក្នុងចំណោមអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League ដទៃទៀត បានជំរុញឱ្យកីឡាករទាំងអស់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីត-១៩។ខណៈ​ដែល​ចំនួន​នៃការធ្វើតេស្តវិជ្ជមានបុគ្គលិកនិងកីឡាករនៅក្របខណ្ឌ  Premier League បានកើនឡើងនាពេលថ្មីៗនេះដោយមាន​ករណីវិជ្ជមានចំនួន ១១ ត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទបន្ថែមទៀត។

Pep urges players to have Covid-19 vaccine | Video | Watch TV Show | Sky  Sports

អ្នកចាត់ការទូទៅMikel Arteta, Nuno Espirito, Steve Bruce និង Graham Potter ក៏មានការយល់ឃើញដូច្នេះដេរ ពោលគឺពួកគេបានអំពាវនាវដល់កីឡាករ​ទាំង​អស់អោយចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាផងដែរ។

Pep Guardiola insists Manchester City players should 'consider' getting  vaccinated - VAVEL International

ទោះយ៉ាងណាអ្នកចាត់ការទូទៅក្រុមការពារតំណែងជើងឯកអង់គ្លេស Guardiola បាននិយាយថាការលើកឡើង​របស់គាត់​មិនមែនសុទ្ធតែត្រឹមត្រូវដើម្បីបញ្ចុះបញ្ចូលពួកគេអោយ អនុវត្តតាមយ៉ាងដាច់ខាតនោះទេ។ គ្រូបង្វឹកសញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បន្ថែមថាៈ ខ្ញុំគិតថាវេជ្ជបណ្ឌិតនាយកដ្ឋានវេជ្ជសាស្ត្រអាចធ្វើវាបានដូច្នេះកីឡាករត្រូវដឹងថា​គឺដើម្បីការពារពួកគេក្រុមគ្រួសារ​និង​សង្គមជជាតិទំាងមូល។ គួររំលឹកថាម្តាយរបស់អ្នកចាត់ការទូទៅដែលបានជួយក្រុម Man.City ឈ្នះពាន​ Premier League​៣ដងរយៈពេល៤ឆ្នាំចុងក្រោយនេះ បានស្លាប់បន្ទាប់ពីឆ្លងវីរុសកូរ៉ូណានៅខែមេសាឆ្នាំ ២០២០កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ BBC