បរទេស៖ ក្រុមបិសាចក្រហម Man United នៅតែបើកចំហឪកាសនៃការនាំយកកីឡាករថ្មីម្នាក់ទៀតមកកាន់ទឹកដី Old Trafford មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅចុងខែសីហា ២០២១នេះ។  ក្រុមជើងឯកអង់គ្លេស២០សម័យទើបតែបាន ចំណាយ ប្រាក់ដ៏ច្រើនលើការនាំយកកីឡាករសំខាន់ពីររូបមាន ១.Jadon Sancho និង ២.Raphael Verane និង អ្នកចាំទី Tom Heaton។

Manchester United transfer news RECAP Cristiano Ronaldo to Man United  latest plus Paul Pogba contract news - Manchester Evening News

យោងការលើកឡើងគ្រូបង្វឹកលោក Ole Gunnar Solskjaer បានបដិសេធមិនបោះបង់ចោល លទ្ធភាពនៃការចុះ​ហត្ថ​លេខាលើកីឡាករ​​ដែលលេងនៅទម្រង់ផ្សេងទៀតបន្ទាប់ពីបានឆ្លើយតបបណ្តាញសារពត៌មាន អំពីស្ថានភាពខ្លួន​របស់​ក្លឹប​ក្រោយ​ជ័យជម្នះកាលពីចុងសប្តាហ៍មុនលើក្រុមម្ចាស់ផ្ទះ Leeds United។

Kieran Trippier issues Man United transfer message to England team-mates  amid Arsenal links - football.londonManchester United shelve transfer interest in Eduardo Camavinga, Saul  Niguez and Ruben Neves - Global Circulate

ប្រភពពីគេហទំព័រ ​​ESPN បានចុះផ្សាយថាៈ Man.Utdនៅតែពិចារណាចុះហត្ថលេខាជាមួយខ្សែបម្រើ-ការពារ ថ្មីម្នាក់​ទៀតឬខ្សែការពារស្លាបស្តាំមុនថ្ងៃបិទការទិញដូរលើកទី១នៅរដូវកាលនេះ។កីឡាករដែលស្ថិតក្នុងបញ្ជីចង់បានរបស់ក្រុមមានដូចជាៈKieran Trippier របស់ក្រុម Atletico Madrid ត្រូ ខ្សែបម្រើមួយចំនួនរួមមាន Eduardo Camavinga របស់ Rennes និង Ruben Neves របស់ Wolverhampton Wanderers ជាដើម។

Why Ruben Neves is a perfect signing for Klopp's 4-3-3 formation

Man United ត្រូវបានប្រភពពត៌មានខាងលើចុះផ្សាយថាពួកគេត្រៀមនិងធ្វើការចរចារនាំយក Kylian Mbappe របស់ Paris Saint-Germain ជាគោលដៅផ្ទេរដ៏មានសក្តានុពលនៅរដូវក្តៅខាងមុខនេះដោយគ្មានតម្លៃខ្លួន ក្រោយពីសមាជិកជ័យលាភី​World Cup ២០១៨នៅឡើយបន្តកុងត្រាថ្មីជាមួយក្លឹបមុនពេលដែលកិច្ចសន្យារបស់គេអស់សុពលភាពនៅខែមិថុនា ឆ្នាំ​ក្រោយ​នោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole