បរទេស៖ លោក Pep Guardiola បានគូសបញ្ជាក់ពីចំនុចសំខាន់របស់ Gabriel Jesus សម្រាប់ក្រុម Manchester City បន្ទាប់​ពីខ្សែប្រយុទ្ធរូបនេះបានដើរតួនាទីយ៉ាងល្អក្នុងពេលលត់ក្រុមភ្ញៀវ Norwich ក្នុងលទ្ធផល៥ទល់និង០ កាលពីរាត្រីថ្ងៃ​សៅរ៏។​

Gabriel Jesus shows Manchester City don't need Harry Kane | Marca

បើទោះបីជាក្រុមម្ចាស់ផ្ទះបានបង្ហាញវត្តមានកីឡាករឆ្នើមតម្លៃកំនត់ត្រា១០០លានផោន Jack Grealish ចូលលេងនិង​រក​បាន​គ្រាប់បាល់លើកដំបូងផងដែរសម្រាប់ការប្រកួតកាលពីសប្តាហ៏ទីពីរខណៈដែល Jesus គឺជាអ្នកបង្កើតឪកាសបញ្ចប់​ទីគ្រាប់​បាល់បញ្ចូលទីទីពីរសម្រាប់រូបគេផងដែរ ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីកីឡដ្ឋាន Etihad ដើម្បីជាការបើកចំហរប្រភព​ថវិកាក្នុងការសម្រាប់ការទិញ Harry Kane ពីក្រុម Tottenham ប៉ុន្តែលោក Guardiola ។ទោះយ៉ាងណាលោក Pep Guardiola បានបង្ហាញអារម្មណ៏រំភើបសម្រាប់ទម្រង់លេងនៅតំបន់ប្រយុទ្ធស្លាបផ្នែកខាងស្តាំនាពេលនេះ ។

Gabriel Jesus: The fans gave everything

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញ បានប្រាប់ BBC Sport ថាៈ ប្រសិនមានកីឡាករម្នាក់ស័ក្តសមនឹងទទួល​បានការ​គោរពនិងផ្តល់ជាការលើកទឹកចិត្តពិតប្រាកដណាស់ម្នាក់នោះគឺជាគាត់ (Jesus) ពីព្រោះគាត់មិនដែលត្អូញត្អែរទេ។ គាត់​អស្ចារ្យ​ហើយ​យើងទាំងអស់គ្នាត្រូវតែរៀនសូត្រពីគាត់ ។មិនតម្រូវថាលេងជាខ្សែប្រយុទ្ធកណ្តាល​ខាងឆ្វេងរឺស្តាំ អ្វីដែលក្រុម​ត្រូវ​ការគឺពិតជាតម្រូវបានទាំងអស់។ ហើយបើទោះបីជាចំណាយពេលត្រឹមតែ១០ នាទីលេងជាកីឡាករបម្រុង គាត់បាន​បង្ហាញ​ថា១០នាទីនោះគឺពិតជាមានតម្លៃបំផុតនាទីល្អបំផុតដែលគាត់អាចលេងបាន៕

ប្រភពព័ត៍​មាន៖​ BBC