បរទេស៖​ ទីបំផុតខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham បានធ្វើដំណើរជាមួយក្រុមសម្រាប់ការប្រកួតនៅ​ថ្ងៃអាទិត្យ​ជាមួយក្រុមម្ចាស់ផ្ទះគឺចចកខ្មៅ Wolverhampton នៅវេលាម៉ោង៨យប់ថ្ងៃអាទិត្យនេះ។ Kane ត្រូវបានបណ្តាញ​ពត៌មាន ក្នុងស្រុក​ចុះផ្សាយពីចេតនា​នៃការអវត្ត​មាន​មិន​ព្រមចូលរួមហ្វឹកហាត់ បន្ទាប់ពីព្រឹត្តការណ៏វគ្គ ផ្តាច់ព្រ័ត្រដ៏ខកចិត្តនៅ Euro ២០២០។ទោះយ៉ាងណាម្ចាស់ពាន​ស្បែកជើងមាសPremier League បានឆ្លើយតបដោយ បដិសេធថារូបគេមិន​ដែល មាន ចេតនាមិនចូលរួមធ្វើ​ការហ្វឹក​ហាត់​នោះទេ ។

Harry Kane must be mentally right to play for Tottenham, says Nuno |  Tottenham Hotspur | The Guardian

ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៨ ឆ្នាំរូបនេះនៅតែមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្លឹបជើងឯកPremier League គឺក្រុមមេឃខៀវMan.City ជាមួយតម្លៃមួយដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់ និង​បណ្តាញសារពត៌មានចុះផ្សាយថា​មិនតិចជាង​១០០ លាន​ផោន​នោះទេ ។ក៏ព្រោះតែទីផ្សារដោះដូរកីឡាករនៅមមានសុពលភាពជិត១សប្តាហ៏ទៀត ខណៈ ប្រធាន ក្លឹប​Tottenhamលោក Daniel Levyនៅឡើយមិនទាន់ឆ្លើយតបអ្វីទាំងអស់រយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ ទាក់ ទង បញ្ហានេះ។

If Harry Kane wants to leave Spurs, it's now or never – Shearer

Kane មិនបានចូលលេងអោយ Spurs ទេ ខណៈក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានផ្តួលគូប្រជែង Man City កាលពីថ្ងៃអាទិត្យក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League របស់ពួកគេ។អតីតកីឡាករក្រុមLeicester City រូបនេះក៏ខកខានការបរាជ័យក្នុងព្រឹត្តិការណ៍ Europa Conference League កាលពីថ្ងៃព្រហស្បតិ៍នៅលើទឹកដីក្រុម​ព័រទុយហ្កាល់ Pacos de Ferreira ផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC