បរទេស៖ វាជារឿងខកចិត្តមួយសម្រាប់ក្រុមរបស់លោក Sean Dyche ដែលមានបំណងចង់ផ្តួលក្រុមម្ចាស់ផ្ទះជាលើកទីពីរគិតចាប់​តាំងពីឆ្នាំ ១៨៩៧ បន្ទាប់ពីធ្លាប់បញ្ចប់ការប្រកួតមិនដែលចាញ់ក្នុងផ្ទះ ៦៨ ដងរបស់ Liverpool កាលពីរដូវកាល​មុនក្នុងខែមករា ២០២១។ទោះយ៉ាងណា Burnley ត្រូវបានក្រុមលោក Jurgen ផ្តួលនៅសប្តាហ៏ទីពីរក្រោយពី ខ្សែប្រយុទ្ធ  Diogo Jota និង Sadio Mane បានរកគ្រាប់បាល់នៅតង់ទីមួយនិងទីពីរអោយក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ទទួលជ័យជំនះ​ក្នុង​លទ្ធផល​​២ទល់និង០។

Liverpool v Burnley: How to watch and follow the game - Liverpool FC

វាជាលទ្ធផល ឈ្នះ ពីរលើកជាប់ៗសម្រាប់ជ័យជម្នះលើក្រុម Burnley នៅឯកីឡដ្ឋាន Anfield នៅថ្ងៃសៅរ៏​ក្រោយ​ផ្តួលNorwich៣ទល់និង០ កាលពីសប្តាហ៏មុនផងដែរ។

Match report: Jota and Mane goals beat Burnley at full-again Anfield -  Liverpool FC

​ព្រមជាមួយវត្តមានប្រធានក្រុម Jordan Henderson បានវិលត្រឡប់មករកជម្រើស ១១ នាក់ដំបូងវិញបន្ទាប់ពីខក​ខាន​ការប្រកួតនៅថ្ងៃបើកឆាក លោកJurgen Klopp ក៏បានផ្តល់ឪកាសដល់ យុវជន Harvey Elliott បង្ហាញទម្រង់​លេង​នៅ​លីកកំពូល Premier League ជាលើកដំបូងរបស់ខ្លួន។ ក្នុងនាមជាម្ចាស់ផ្ទះ Liverpool បានបង្ហាញលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់ការប្រកួតនៅកីឡាដ្ឋាន Anfield ជាលើកដំបូងចាប់តាំងពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ ពោលគឺ​ក្រោយពី​អវត្ត​មានអស់រយៈពេល៥២៨ ថ្ងៃពេញបន្ទាប់ពីក្លឹបបានស្វាគមន៍ហ្វូងអ្នកគាំទ្រជាលើកចុងក្រោយនោះ៕

 

ប្រភពព័ត៍មាន៖ BBC