បរទេស៖ លោក Ole Gunnar Solskjaer បានធ្វើការរិះគន់កូនក្រុមគឺខ្សែបម្រើអន្តរជាតិប្រេស៊ីល Fred កំលុងការប្រកួតដែល​ក្រុម ភ្ញៀវ Man Utd បានត្រឹម​តែស្មើគ្នាក្នុងលទ្ធផល១ទល់និង១ ជាមួយក្រុមម្ចាស់ផ្ទះ Southampton កាលពីថ្ងៃអាទិត្យ ខណៈ​អ្នកចាត់ការទូ​ទៅ​សញ្ជាតិន័រវេរូបនេះបានបញ្ជាកថាកូនក្រុមរបស់លោកមិនមានភាពវៃឆ្លាតនោះទេ។

Former Arsenal captain slams Manchester United's Fred after Southampton performance - Manchester Evening News

ពោលគឺ​បន្ទាប់ពី​ទទួលបានជ័យជម្នះ​ដ៏សន្ធឹកសន្ធាប់លើក្រុម Leeds Utd កាលពីចុងសប្តាហ៍មុនក្រុម Man United បានបង្ហាញ​ពីភាពមិន​ចុះ​សម្រុង​គ្នា​នៅឯទឹកដី St Mary’s បន្ទាប់ពីត្រូវបានក្រុមភ្ញៀវរកគ្រាប់បាល់បើកឆាកនាំមុខមុននៅនាទីទី​៣០ នាទីបន្ទាប់ពី​កីឡា​ករ​Southampton ស៊ុតបាល់ប៉ះជើងខ្សែបម្រើ Fred ធ្វើអោយបាល់ចូលហ្គោនខ្លួនឯង។ ប៉ុន្តែទោះយ៉ាងណាការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធ Mason Greenwood មានឪកាស​រក​បានគ្រាប់បាល់​វាយ​បកតាម​ស្មើឱ្យក្រុមភ្ញៀវនៅនាទីទី ៥៥ ។

Manchester United vs Southampton result: Manchester United held by Southampton as lofty ambitions are checked | The Independent

ប៉ុន្តែទោះយ៉ាងណាលោក Solskjaer មិនពេញចិត្តនិងលទ្ធផលនៅសប្តាហ៏​ទីពីរ​នេះ​ទេ។​លោក​ថាមិនសប្បាយចិត្តប៉ុន្តែនិង ព្យាយាមសម្រាប់ការប្រកួតជាបន្តទៀត នៅពេលខាងមុខ។ លោកSolskjaer បានបញ្ជាក់បន្ថែមថាៈនេះប្រហែលជាពួកគេ(Southampton)មានសំណាងបន្តិច ដែលការស៊ុតបាល់ប៉ះ​និងជើង​​​របស់​Fred។ ប៉ុន្តែសកម្មភាពនេះគេគួរតែប្រញ៉ាប់រារាំងដោយប្រើ ជើងរបស់ខ្លួនទាំងពីរជំនួសវិញ ។ មានន័យថា​យើង​​ត្រូវ​ការប្រតិកម្មតបតលឿនបំផុតដែលមានប្រសិទ្ធិភាពជាងនេះ  ប្រសិនជាយើងមិនបានសម្រេចចិត្តធ្វើអ្វីល្អបំផុត​នោះ​ទេ៕

ប្រភពព័ត៍មាន៖ Metro