បរទេស៖ អាជ្ញា​ធរ​ក្នុង​ទីក្រុង Nice កាលពីថ្ងៃ​ចន្ទ បាន​បញ្ជា​ឲ្យ​បិទកីឡដ្ឋាន​ចំនួន​៤​​ប្រកួត ហើយ​ប៉ូលិសក្នុង​តំបន់ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់ ខណៈ​ដែលការ​ស៊ើប​អង្កេត​នានា បាន​បន្តក្នុងហេតុ​ការណ៍ដែល​មិនគួរ​កើត​ឡើងក្នុង​ការ​ប្រកួត ដែលនាំ​ឲ្យ​​មានការផ្អាក​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Ligue 1 រវាងក្រុម Nice និង​ Marseille​​។

អាជ្ញា​ធរ​ប្រចាំ​តំបន់ Alpes-Maritimes បាន​បញ្ជាក់​ថា កៅអី​អង្គុយ​ដ៏មាន​​ប្រជា​ប្រិយភាពគឺ Popular South នាកីឡដ្ឋាន Allianz Riviera ក្នុង​ទីក្រុង Nice នឹង​ត្រូវ​បិទ ក្រោយពី​អ្នក​គាំទ្រ​បាន​ចោល​សំ​បក​ដប និងវត្ថុ​នានាចូល​ក្នុងកីឡដ្ឋាន ដែលនាំ​ឲ្យផ្ទុះ​ហិង្សា កាលពីថ្ងៃ​អាទិត្យ អំឡុង​ពេលនៃការ​ប្រកួត​រវាងក្រុម Nice និង Marseille​។

នាយ​ប៉ូលិស​ក្នុង​តំបន់​លោក Bernard Gonzalez បាន​ឲ្យដឹងក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ទាក់​ទង​នឹង​ហេតុ​ការណ៍​ដ៏ធ្ងន់​ធ្ងរដែល​បានកើ​តឡើង ហើយ​មិន​ចាំ​បាច់​រង់​ចាំការ​ដាក់​ទណ្ឌ​នានា​ដែល​ត្រូវ​បាន​សម្រេច​ដោយសមាគមលីក​កីឡា​បាល់ទាត់​​អាជីព (LEP) នាយ​ប៉ូលិសក្នុង​តំបន់ Alpes-Maritimes បាន​ចេញ​សេចក្តី​សម្រេច​ដូច​ត​ទៅ​នេះ គឺ​បិទតំបន់​កៅអីអង្គុយ Populaire Sud សម្រាប់​ការ​ប្រកួត​៤លើក​ខាង​មុខ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia