បរទេស៖ ក្របខ័ណ្ឌ Premier League បានបញ្ចាក់ប្រាប់ថាកីឡាករនិងបុគ្គលិកក្លឹបចំនួន ១៦ នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីត-១៩ កាលពីសប្តាហ៍មុន។ក្រោយឆ្លងកាត់ការប្រកួតចំនួន ២ សប្តាហ៏កន្លងផុតទៅ លីកកំពូលដ៏ធំក្នុងចំណោមលីកទាំង​៥នៅ​ទ្វីប​អឺរ៉ុប បានធ្វើតេស្តចំនួន ៣.០៦០ករណី នៅចន្លោះថ្ងៃទី ១៦ និង ២២ ខែសីហាដោយមានករណីវិជ្ជមានចំនួន ១២ ត្រូវបាន​កត់​ត្រានៅជុំទីមួយនិង ៤ ករណីទៀតនៅលើកទី ២នេះ។ តួលេខនេះបង្ហាញពីការកើនឡើងមួយទៀតបន្ទាប់ពីមានករណី​វិជ្ជមាន​​ចំនួន ៩ នៅក្នុងសប្តាហ៍ទី ១ និង ១១ ករណីនៅក្នុងសប្តាហ៍ដែលបិទបញ្ចប់រដូវកាលកាលពីថ្ងៃទី ១៥ ខែសីហា​កន្លងទៅ។

English Premier League reports 8 more Covid-19 positive cases

ទោះយ៉ាងណាក្របខ័ណ្ឌ Premier League នឹងរក្សាកម្មវិធីធ្វើតេស្តប្រចាំសប្តាហ៍របស់ខ្លួនយ៉ាងហោចណាស់ពីរដង។​មានន័យថានៅពេលក្រោយក្នុងការធ្វើតេស្តប្រចាំសប្តាហ៍ហើយមានតែអ្នកដែលមានលទ្ធផលវិជ្ជមានប៉ុណ្ណោះដែលនឹងបន្ត ធ្វើតេស្ត PCR ដើម្បីបញ្ជាក់ពីលទ្ធផលបន្ថែមទៀត។ ​គណៈកម្មាធិការលីកកំពូលបានបញ្ជាក់ផងដែរថា​ចំនួនកីឡាករនិង​បុគ្គលិក​ស្នូលសរុបដែលត្រូវបានធ្វើតេស្តនៅគ្រប់ក្លឹបបានកើនឡើងចន្លោះពី ៨៥ ទៅ ១០០ នាក់។

Everton and Liverpool may face two-week break as Premier League clubs  discuss rising Covid-19 cases - Liverpool Echo

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Christian Pulisic បានខកខានការទទួលជ័យជម្នះនៅថ្ងៃអាទិត្យ​លើក្រុម Arsenal បន្ទាប់ពីបានធ្វើតេស្តិ៍រកមេរោគនេះខណៈខ្សែការពារ Ben White របស់ក្រុម Arsenal ក៏ជួប​ប្រទះ ហេតុការណ៏នេះផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC