បរទេស៖ ជាថ្មីម្តងទៀត Kylian Mbappe បានបដិសេធការចុះកុងត្រាថ្មីជាមួយក្រុម PSG ខណៈដែលនៅសល់ មួយសប្តាហ៍ទៀត​ប៉ុណ្ណោះ​ដែលទីផ្សារដោះដូរកីឡាករនិងត្រូវបិទ ខណៈពាក្យចចាមអារាមអំពីការផ្លាស់ទៅលេងនៅ Real Madrid កាន់តែ​ខិតកៀកច្បាស់បន្តិចម្តងៗ។

PSG considering selling Mbappe, Real Madrid preparing their offer -report -  Managing Madrid

ប្រភពីគេហទំព័រ RMC Sport បានចុះផ្សាយថា PSG បានត្រៀមលក្ខណៈរួចរាល់ដើម្បីចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ (បូក​នឹងជម្រើសបន្ថែម១ឆ្នាំទៀតសរុប៦ឆ្នាំ)សម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះ។ ក្នុងនោះបូករួមទាំងការតម្លើងប្រាក់​ខែ​ផង​ដែរ​ទោះបីការផ្តល់ជូននោះរូបគេនៅឈរលំដាប់ទី ៣  នៃប្រាក់ឈ្នួលខ្ពស់បំផុតបន្ទាប់ពី Messi និង Neymar ក៏ដោយ។ ទោះយ៉ាងណាក្រោយការព្យាយាមអស់ជាច្រើនដងមិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ ក្លឹបយក្សបារាំង​អាចនិង​សម្រេចចិត្តលក់តារាឆ្នើមរបស់ខ្លួន Mbappe មុនពេល កិច្ចសន្យានៅកីឡាដ្ឋាន Parc des Princes និងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ដើម្បីជៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួន(Free Transfer)នៅឆ្នាំក្រោយ។

Everton: Richarlison poor in Leeds draw | FootballFanCast.com

ទោះយ៉ាងណាយោងតាមប្រព័ន្ធផ្សព្វផ្សាយ បានរៀបរាប់ខាងលើនេះបានបញ្ជាក់ថា ងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះ ក្លឹបកំពុងទាក់ទងជាមួយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលកីឡាករ Richarlison បច្ចុប្បន្នកំពុងលេងឱ្យក្រុម Everton នៅ​ក្របខ័ណ្ឌ Premier League ហើយកីឡាកររូបនេះក៏ជាមិត្តភក្តិជិតស្និទ្ធរបស់ Neymar នៅក្នុងក្រុមជម្រើសជាតិផងដែរ៕

 

ប្រភពព័ត៍មាន៖ Besoccer