បរទេស៖ លោក Gary Neville បានជំរុញឱ្យអតីតក្រុមបិសាចក្រហម Man Utd ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជួរមុខ Harry Kane មុនថ្ងៃផុតកំណត់នៃទីផ្សារទិញដូរកីឡាករ ។ យ៉ាងណាមិញអតីតខ្សែការពារស្លាបក្រុម​ជម្រើស​ជាតិអង់គ្លេសរូបនេះ ចង់​អោយ​​ក្លឹបលក់ចេញកីឡាករ ៤រូបមានដូចជា Anthony Martial, Daniel James និង Jesse Lingard ព្រមទាំងJuan Mata គួរតែត្រូវបានលក់ចេញដើម្បីក្លឹបមានថវិកាទិញ​ខ្សែប្រយុទ្ធជួរ​មុខម្នាក់​មកពង្រឹងក្រុម។

Daniel Levy will not drop valuation of Harry Kane as Man City prepare final  bid

បើទោះបីជាក្លឹបទើបតែបានធ្វើការចុះហត្ថលេខាផ្ទេរយក Jadon Sancho ពី Borussia Dortmund និង Raphael Varane ពី Real Madrid ក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏Skysports លោកNeville ជឿជាក់ថា Man.Utdពិតជានៅខ្វះ​កំលាំង​​ប្រយុទ្ធជួរមុខម្នាក់ទៀត។

Gary Neville says Manchester United should move for Tottenham striker Harry  Kane during final week of transfer window | Football News | Sky Sports

ទន្ទឹមនឹងនេះដែរ Kane មានបំណងបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្រុម Man. City មុនពេលទីផ្សារដោះដូរ​កីឡាករ​បិទ​នៅ​តែមិន​ទាន់អាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមការពារតំណែងជើងឯកPremierបានទេ ក៏ព្រោះតែប្រធានក្លឹប Tottenham លោក Daniel Levy នៅតែមានបំណងរក្សាទុកខ្សែប្រយុទ្ធរូប​នេះទោះបីមានការផ្តល់ជូននៅសំណើរប្រមាណ ១៥០ លាន​ផោននៅដើមសប្តាហ៍នេះក៏ដោយ។ទោះយ៉ាងណា  Neville បានអំពាវនាវឱ្យ Man.United ធ្វើការសាកល្បងការសម្រុះ​សម្រួល​ជាមួយ Tottenham សា​ជាថ្មីជាមួយនឹងការផ្តល់សំណើរជូន Kane  ព្រោះតែរូបលោកជឿជាក់ថាក្រុមលោក Ole Gunnar Solskjaer នៅតែមា​ន​កំសោយ​នៅតំបន់ប្រយុទ្ធជួរមុខដើម្បីប្រជែងពានរង្វាន់ Premier League៕

 

ប្រភពព័ត៍មាន៖ Metro