បរទេស៖ លោក Mikel Arteta បាន​ជំ​រុញ​ឲ្យ​ក្រុម​ធ្លាក់​ទម្រង់លេង Arsenal របស់​លោក ព្យា​យាម​លុប​ចោល​ស្រមោល​ខ្មៅ​នៅ​ជុំវិញ​ក្លិបនេះ តាមរយៈការផ្តួលក្រុម West Bromwich Albion ក្នុងការ​ប្រកួត​ពាន League Cup នៅ​រាត្រីនេះ​។

លោក Arteta កំពុង​តែ​ប្រឈមមុខនឹង​ការ​អំពាវនាវ​ឲ្យ​បណ្តេញ​ចេញរួចជាស្រេច ក្រោយពី​ក្រុម Arsenal បាន​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​​បើក​ឆាក​ទាំង​២​លើក​របស់​ពួកគេ ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ នៅពេល​ប្រកួត​ជាមួយនឹងក្រុម Brentford និង Chelsea​​។ ការ​ធ្លាក់​ចេញ​យ៉ាង​​អា​ម៉ាស​ក្នុងការ​ប្រកួត​ដណ្តើម​ពាន League Cup ជុំ​ទី​២ នៅពេល​​ប្រកួត​ជាមួយនឹងក្រុម​ដែល​លេ​ងក្នុងក្រប​ខ័ណ្ឌ Championship នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​គ្រូបង្វឹក​របស់​ក្រម​កាំភ្លើង​ធំមួយនេះ នៅមុន​ពេល​ការ​ប្រកួត​ដ៏​សំខាន់​នៅ​ចុងសប្តាហ៍​​នេះ នៅលើ​ទឹកដីក្រុម​ Manchester City ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League​។ បើ​ទោះ​បី​​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​ឆ្លង​វីរុសកូវីដ ១៩ ក្នុង​ក្រុម​របស់​លោក​ក៏ដោយ ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូនេះ នឹង​ប្រើ​ប្រាស់​ក្រុម​ជម្រើស​ដំបូង​នាកីឡដ្ឋាន Hawthorns ដើម្បីព្យាយាម​ធ្វើ​ឲ្យ​ក្រុម Arsenal វិល​ទៅកាន់​ផ្លូវ​នៃជ័យ​ជម្នះ​វិញ​។

លោក Arteta បាន​ប្រាប់​គេហ​ទំព័រ​របស់ Arsenal ថា៖ «គោល​បំណង​គឺ​ការ​ឈ្នះ​ការ​ប្រកួតនេះ និង​ឈាន​ទៅ​វគ្គ​បន្ត​។ យើងក៏​នឹង​ព្យាយាម​ទទួល​កីឡាករ​ត្រឡប់មក​វិញផង​ដែរ ប្រសិន​បើ​អាច ដើម្បី​ជួយ​ដល់​យើង ពីព្រោះ​បន្ទាប់មក យើង​នឹង​ត្រូវ​ប្រកួត​ជាមួយឹនងក្រុម Manchester City នៅ​ចុងសប្តាហ៍​នេះ និង​ព្យាយាម​លើក​ស្មារតី​របស់​កីឡាករ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia