បរទេស៖ ក្លឹប Paris Saint-Germain កំពុង​តែ​ពិចារណាលសំណើ​ដេញថ្លៃ​ក្នុង​ទឹក​ប្រាក់​១៦០លាន​អឺ​រ៉ូ (ស្មើ​នឹង​១៨៨លាន​ដុល្លារ​​អាមេរិក) ពីក្លិប Real Madrid សម្រាប់​​ខ្សែ​ប្រយុទ្ធ Kylian Mbappé ស្រប​ពេល​ដែល​តារា​ឆ្នើម​អន្តរ​ជាតិ​បារាំង​រូប​នេះ សង្ឃឹម​ថា អាច​បំពេញ​ការផ្ទេរ​របស់​ទៅកាន់ក្លិប​​យក្ស​​អេ​ស្ប៉ាញ​។

កីឡាករ​វ័យ​២២ឆ្នាំ​រូបនេះ នៅសល់​រយៈ​ពេល​តិច​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​កិច្ច​សន្យា​របស់​គេ​នៅ​រដ្ឋ​ធានី​បារាំង ក្រោយពី​បាន​ច្រាន​ចោល​សំណើ​បន្តកុង​ត្រា​ផ្សេង​គ្នាច្រើន​ជាង​៣លើកពីក្លិប PSG ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ​។ បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធ Lionel Messi ទើប​តែ​បាន​ចូលរួម​ជាមួយនឹងក្លិប PSG ពីក្លិប Barcelona ក៏ដោយ ប៉ុន្តែ Mbappe បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូប​គេ​ចង់ផ្ទេរទៅកាន់ក្រប​ខ័ណ្ឌ La Liga ក្រោយ​ពី​បាន​ផ្ទេរ​មក​​ពីក្លិប Monaco ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្នុង​រយៈពេល​វែង កាលពីឆ្នាំ​២០១៧ មុន​នឹង​បំពេញ​កា​រផ្ទេរ​ជាផ្លូវ​ការ​ក្នុង​តម្លៃ​ខ្លួន​១៩៣,៥លានអឺ​រ៉ូ ក្នុង​រយៈ​​ពេល​១​ឆ្នាំក្រោយ ។

វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា សំណើ​របស់​ក្លិប Real ត្រូវ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​អាទិត្យ ប៉ុន្តែ PSG មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ទេ បើ​ទោះ​បី ពេលនេះ ពួកគេ​​អាច​នឹង​សម្រេច​ចិត្ត​ទាញ​យក​ចំណូលពី​ការ​ចេញ​កីឡាករ​ម្នាក់ ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​បាន​១៣៣គ្រាប់ ក្នុង​ការ​ប្រកួត​ត្រឹម​តែ​១៧៤លើក​សម្រាប់​ក្លិប​នេះ​ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់​​។ Mbappe ត្រូវ​បាន​ទាក់ទង​ជាមួយនឹង​ការ​ផ្ទេរ​មួយទៅកាន់ក្លិប Real Madrid អស់រយៈ​ពេល​ជាច្រើន​ខែមក​ហើយ បើ​ទោះ​បី​ក្លិប​យក្ស​​អេ​ស្ប៉ាញមួយនេះ បាន​រង​នូវ​ការ​ខាតបង​៣០០លាន​អឺ​រ៉ូ ដោយ​សារ​តែ​ការ​ឆ្លង​រាតត្បាត​របស់​វីរុស​កូវីដ ១៩ ក៏ដោយ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian