បរទេស៖ កីឡាកររបស់ក្រុមមេឃខៀវ  Manchester City មានសុទិដ្ឋិនិយមថាពួកគេនិងទទួលបានខ្សែប្រយុទ្ធជួរមុខ Harry Kane នៅរដូ​វកាលថ្មីនេះ។

an ultimatum released in Tottenham for Harry Kane?

កីឡាករវ័យ ២៨ ឆ្នាំរបស់ក្រុមនៅតែស្ថិតក្នុងលើរ៉ាដារបស់ក្រុមម្ចាស់ជើងឯក Premier League មុនពេលទីផ្សារដោះដូរ​កីឡា​ករ​និងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១សីហា ២០២១ខាងមុខនេះ។ ​ទោះបីជា រហូតមកដល់ពេលនេះប្រធានក្លឹបលោក Daniel Levy ​នៅតែ​បន្តបដិសេធមិនព្រមលក់តារាឆ្នើមរបស់ខ្លួននៅឡើយខណៈដែលរូបលោកបានដាក់តម្លៃខ្លួនទិញផ្តាច់កុងត្រាប្រមាណ ១៥០ លាន​ផោន​សម្រាប់ប្រធានក្រុមជម្រើសជាតិជាតិអង់គ្លេសរូបនេះ ខណៈសាម៉ីខ្លួនមានបំណង ​ចាកចេញ​ពីក្លឹបដើម្បីស្វែងរកឪកាស​ឈ្នះពាន​ជា​សមូហភាពសម្រាប់ក្លឹបជាលើក ដំបូងរបស់គាត់។ យោងតាមសារព័ត៌មាន The Athletic បាន ឲ្យដឹង ថា Man City កំពុងរៀបចំដាក់សំណើដេញថ្លៃលើកទី ២ សម្រាប់ Kane បន្ទាប់ពី​ការផ្តល់ជូន ១០០ លានផោនរបស់ពួកគេត្រូវបានបដិសេធយ៉ាងឆាប់រហ័សខណៈអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Pep Guardiola ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះនឹងមកដល់កីឡាដ្ឋាន Etihad ក្នុងពេលឆាប់ៗនេះ។

Nuno Espirito Santo gets Tottenham verdict amid Harry Kane exit talk and  told what team must do - football.london

ទោះយ៉ាងណាកាលពីពេលថ្មីៗនេះលោក Levy ត្រូវបានចោតប្រកាន់ថាបានបដិសេធមិនទទួលទូរស័ព្ទ ពីភាគីក្លឹប Man.City  ខណៈដែល​រូបលោកត្រូវបានមជ្ឈដ្ឋានបាល់ទាត់មើលឃើញថា ព្យាយាមរក្សាទុក Kane ខណៈ Man City មិនស្ទាក់ស្ទើរក្នុង​ការត្រៀម​ចំណាយ​ទឹក​ប្រាក់១៥០ លានផោនដើម្បីបំពេញបំណង ប្រធានក្លឹប Spurs ដែលចង់បាន។ Kane បានបង្ហាញខ្លួនជាលើក​ដំបូងនៅ​រដូវ​កាល​នេះប៉ុ​ន្តែ​លេង​ជាកីឡាករ បម្រុងពេលផ្តួល Wolverhampton Wanderers នៅចុងសប្តាហ៍មុនស្របពេលកិច្ចសន្យារបស់ខ្លួនជាមួយ Tottenham មាន​សុពលភាពដល់ឆ្នាំ ២០២៤៕

 

ប្រភពព័ត៍មាន៖ Sportsmole