បរទេស៖ ក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាក្លឹបរបស់ខ្លួនមានការស្ទាក់ស្ទើរប៉ុន្តែបានសម្រេចមតិជាឯកច្ឆន្ទថានិងមិនសម្រេចចិត្ត​អនុញ្ញាតិ​អោយកីឡាករដែលកំពុងលេងនៅលីកអាជីពរបស់ពួកគេធ្វើដំណើរទៅចូលរួមការប្រកួតនៅក្នុងប្រទេសដែលជាប់ក្នុងបញ្ជីក្រហមអំឡុងពេល​​ប្រកួតលក្ខណៈអន្តរ​ជាតិ (World Cup ២០២២ Qualify) នៅក្នុងខែកញ្ញាខាងមុខនេះ។​ ក្រោម​​​ច្បាប់​របស់រដ្ឋាភិបាលចក្រភពអង់គ្លេស​បច្ចុប្បន្នកីឡាករបាល់ទាត់​ទាំងអស់​នឹង​ត្រូវខកខានហ្វឹកហាត់និងចូលរួមការប្រកួតជាច្រើនថ្ងៃដោយសារតែត្រូវធ្វើចត្តាឡើ​ស័ក​រយៈពេល​យ៉ាង​ហោចណាស់ ១០ ថ្ងៃក្រោយ​ពេលវិលត្រឡប់មកចក្រភពអង់គ្លេសវិញ។

Premier League clubs 'reluctantly but unanimously' refuse to release  international players to so-called Covid 'red list' countries –  worldnewshere.net

ក្របខ័ណ្ឌ Premier League បានបញ្ជាក់យ៉ាងដូច្នេះថាៈ ការពិភាក្សាយ៉ាងទូលំទូលាយ បានកើតឡើងជាមួយសមាគមបាល់ទាត់និង​រដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយប៉ុន្តែសម្រាប់ករណីនេះលោកថាគ្មានការលើកលែងត្រូវបានផ្តល់ឱ្យនោះទេ ។ទោះយ៉ាងណា​លោក Richard Masters នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League តែងតែគាំទ្របំណងប្រាថ្នា​របស់កីឡាករ​តំណងអោយជាតិ​សាស​​ន៏​និងប្រទេសរបស់ពួកគេដែលនេះគឺ​ជាមោទនភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។

Premier League: Lukaku's homecoming, Martial's woe and why Brentford are  the new Leeds

ថ្មីៗនេះសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានពន្យាពេលប្រកួតលក្ខណៈអន្តរជាតិរយៈពេលពីរថ្ងៃនៅខែកញ្ញានិងតុលា សម្រាប់ក្រុមមកពី អាមេរិកខាងត្បូងដើម្បីឱ្យប្រទេសនានាអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ព្រឹត្តការណ៏ប្រកួតការប្រកួត​ជម្រុះ​បាល់​ទាត់ពិភពលោក World Cup ២០២២ ដែលត្រូវបានពន្យារពេលដោយសារតែការរីករាលដាលនៃមេរោគកូវីត-១៩។

 

ប្រភពព័ត៍មាន៖ BBC