បរទេតស៖ ក្លិប Paris Saint-Germain បានច្រានចោលសំណើក្នុងតម្លៃខ្លួន១៦០លានអឺរ៉ូ (ស្មើនឹង១៨៨លានដុល្លារអាមេរិក) ពីក្លិប Real Madrid ដើម្បីសម្រាប់ Kylian Mbappe ប៉ុន្តែ លោក Leonardo នាយកផ្នែកកីឡាប្រចាំក្លិបនេះ បានទទួលស្គាល់កាលពីថ្ងៃពុធថា ពួកគេនឹងមិនអាចឃាត់តារាឆ្នើមរូបនេះបានឡើយ ប្រសិនបើរូបគេនៅតែចង់ចាកចេញនោះ។
នៅពេលដែលលោកពិភាក្សាអំពីអនាគតរបស់ Mbappe ដែលកិច្ចសន្យានាពេលបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅចុងរដូវកាលនេះ លោក Leonardo បានប្រាប់បណ្តាញសារព័ត៌មានជាច្រើនថា៖ «ជំហររបស់យើងគឺនៅដដែល ពោលគឺរក្សាទុក Mbappe និងបន្តកិច្ចសន្យារបស់គេ»។ សំណើនេះ ត្រូវបានច្រានចោលភ្លាមៗពីក្លិប PSG ដែលបានបញ្ជាក់ថា វាមិនគ្រប់គ្រាន់ឡើយសម្រាប់កីឡាករម្នាក់ដែលបានផ្ទេរមកពីក្លិប Monaco ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន១៨០លានអឺរ៉ូនោះ។
ស្របពេលដែលលោកបានរិះគន់ទៅលើក្លិប Real ចំពោះការមិនគោរព តាមរយៈការព្យាយាមទិញយក Mbappe វ័យ២២ លោក Leonardo បានឲ្យដឹងថា៖ «ប្រសិនបើកីឡាករម្នាក់នៅតែចង់ចាកចេញ រូបគេនឹងចាកចេញ។ក្លិបនេះ និងគម្រោងគឺធំជាងកីឡាកររូបណាទាំងអស់»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

