បរទេស៖ ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham បាន​បញ្ជាក់​កាលពីថ្ងៃ​ពុធ​ថា រូប​គេនឹង​បន្ត​នៅ​ជាមួយនឹង​ក្លិបនេះ ហើយ​និង​ផ្តោត​អារម្មណ៍​ទាំង​ស្រុង​១០០% ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​របស់​​គេ​ទទួល​ជ័យ​ជម្នះនេះ ខណៈ​ដែល​ការ​លើក​ឡើង​បែបនេះ បាន​បញ្ចប់​ពាក្យ​ចរ​ចាម​អា​រ៉ាម​ផ្សេង​ៗ​អំពីការផ្ទេរទៅកាន់ក្លិប Manchester City​។

ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ Twitter ថា៖ «វា​ពិត​ជា​អស្ចារ្យ​ណាស់ក្នុងការ​​ឃើញ​ពីការ​ស្វាគមន៍​របស់​អ្នក​គាំទ្រ Spurs កាលពីថ្ងៃ​អាទិត្យ និង​អាន​ពីសារ​គាំទ្រ​ដែល​ខ្ញុំមាន​ក្នុ​ងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​។ ខ្ញុំ​នឹង​បន្ត​នៅ​ជាមួយនឹងក្លិប Tottenham នៅ​រដូវក្តៅ​នេះ ហើយ​និង​ផ្តោត​អារម្មណ៍​១០០% ក្នុងការ​ជួយ​ឲ្យ​ក្រុម​នេះ​ទទួល​ជ័យ​ជម្នះ​»​។

កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ដែល​ទើប​តែ​បាន​ចុះ​កិច្ច​សន្យា​៦ឆ្នាំ​ជាមួយនឹងក្លិប Spurs ក្នុង​ឆ្នាំ​២០១៨ គឺ​ជា​គោល​ដៅ​សម្រាប់ក្លិប Manchester City ប៉ុន្តែ ការដាក់​សំណើក្នុង​តម្លៃខ្លួន​១០០លានផោន​របស់​ពួក​គេ មិន​គ្រប់គ្រាន់​សម្រាប់​ក្លិប Tottenham ក្នុងការ​អនុ​ញ្ញាត​ឲ្យ​រូប​គេ​ចាកចេញឡើយ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia