បរទេស៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្រុមញញួរធំ West Ham United ក្នុងការប្រកួតពានរង្វាន់ដ៏ធំទីបីរបស់អង់គ្លេសគឺ Carabao Cup ជុំទី ៣។ ការប្រកួត​នេះគឺជា​ពេល​​វេលាមួយសម្រាប់លោក David Moyes ត្រូវវិលត្រលប់មកប្រឈមនិងអតីតក្លឹបដែលបានបញ្ចប់​តំណែងរូបលោក កាលពីឆ្នាំ ២០១៤ បន្ទាប់ពីដឹកនាំក្លឹបបាន១០ខែ។

Manchester United to face West Ham in Carabao Cup 3rd Round - The Busby Babe

ក្រុមការពារតំណែងជើងឯក ៤ សម័យ Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួល Wycombe Wanderers ពីលីកលំដាប់ទីបី (League One) ខណៈដែលលោក Nuno Espirito Santo និងត្រូវ​ដឹកនាំក្រុមមាន់ខ្នាយមាស Tottenham ត្រូវប្រឈមនិងអតីតក្លឹប Wolves។រីឯក្រុមតោខៀវ Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Aston Villa ខណៈ Norwich City ស្វាគមន៍ក្រុមមកពីក្របខណ្ឌ Premier League ដូចគ្នាគឺ ហង្សក្រហម Liverpool។ សម្រាប់យុទ្ធនាការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែកញ្ញាតទៅ។

Carabao Cup draw: Man Utd vs West Ham; Chelsea vs Aston Villa | Metro News

ក្រុមរបស់លោក Pep Guardiola បានឈ្នះជើងឯកពានរង្វាន់ដែលត្រូវបានគេ​ស្គាល់ថា​League Cup រឺCarabao Cup នេះអស់រយៈពេល ពេលប៉ុន្មានឆ្នាំចុងក្រោយនេះពោលគឺ ឈ្នះ៤ដងចុងក្រោយ​ជាប់​ៗគ្នា ខណៈរដូវកាលចាស់បានផ្តួលTottenham ១-០ នៅឯកីឡដ្ឋាន Wembley ។នៅក្នុងការប្រកួតជុំទី ៣ ផ្សេងទៀតដែលមានក្រុមនៅ Premier Leagueគឺ Leicester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Millwall, Everton ធ្វើដំណើរទៅសួរសុខទុក្ខ QPR ខណៈ Leeds ក៏ធ្វើដំណើរឆ្ពោះទៅភាគខាង​លិចទីក្រុងឡុងដ៍ដើម្បីជួប Fulham៕

 

ប្រភពព័ត៍មាន៖ BBC