បរទេស៖ Manchester City ដែល​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ត្រូវ​បាន​សារ​ព័ត៌មាន​ចេញផ្សាយ​ថា បាន​ខិត​យ៉ាង​ប្រកៀក​ដើម្បី​​​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយក្នុងការ​នាំ​យក​តារាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo វិល​ទៅកាន់​អង់គ្លេស​វិញ​។

បើ​ទោះ​បី​ Juventus បាន​បញ្ជាក់​ថា កីឡាករវ័យ​៣៦​ឆ្នាំ​រូបនេះ នឹង​បន្តនៅ​ជាមួយនឹង​ក្លិប​យក្ស​​របស់​ក្រ​ខ័ណ្ឌ Serie A ក៏ដោយ ប៉ុន្តែ បណ្តាយ​សារ​ព័ត៌​មាន​ជាច្រើន​ក្នុង​ប្រទេស​អ៊ីតាលី បាន​ចេញផ្សាយ​ថា អតីត​តារាឆ្នើមរបស់​ក្លិប Real Madrid និង Manchester United រូបនេះ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ហើយ​។ បណ្តាញ​សារ​ព័ត៌​មាន Sky Sport Italia បាន​អះ​អាងថា ប្រធានក្រុមនៃក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​យក​អី​វ៉ាន់​ចេញពី​ទូរ​របស់​​គេ​ចេញអស់​ហើយ នៅក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ នៅ​ក្លិប Juventus និង​កំពុង​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចូល​លេង ពេលក្រុម​ខ្លួន​ប្រកួត​ជាមួយនឹង Empoli នៅ​ចុងសប្តាហ៍​នេះ​។

ប្រសិនបើ​ការ​ផ្ទេរ​នេះ នឹង​ត្រូវ​កើត​ឡើង ពេល​វេលា​ដ៏មិន​រង់​ចាំ​ដែរ ខណៈ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ នឹង​ត្រូវ​បិទ​នៅ​ត្រឹម​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ ក្រុម Man City បាន​ទាក់​ទង​ជាមួយ​នឹង​ការផ្ទេរ​​មួយ ដើម្បី​នាំ​យក​ម្ចាស់​ពាន​បាល់​មាស Ballon d’Or ៥​សម័យ​កាល​រូបនេះ ក្រោយពីមិន​អាច​នាំយក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិអង់គ្លេស Harry Kane​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា តម្លៃ​ខ្លួន​អាច​ជា​បញ្ហា​ជាមួយនឹង​ក្លិប Juventus ដែលត្រូវ​បាន​គេ​រំពឹ​ទុក​ថា ចង់​បាន​តម្លៃខ្លយន​ចំនួន​២៥លាន​​អឺ​រ៉ូ​៕

 

ប្រភព​​ព័ត៌មាន៖ Channel News Asia