បរទេស៖ ក្លិប​បិសាចក្រហម Manchester United បាន​ប្រកាស​ថា Cristiano Ronaldo នឹង​ធ្វើ​ការ​វិល​ត្រឡប់​ដ៏​គួរ​ឲ្យ​រំ​ជួល​ចិត្ត​មួយ​ទៅកាន់​កីឡដ្ឋាន Old Trafford ក្រោយពី​ពួក​គេ​បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​មួយ​ជាមួយ​នឹងក្លិប Juventus សម្រាប់​ម្ចសា់​ពាន​បាល់មាស Ballon d’Or ៥​សម័យ​កាល​រូប​នេះ​។

Cristiano Ronaldo makes INCREDIBLE RETURN to Manchester United! | ESPN FC -  YouTube

Ronaldo ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចុះ​កុង​ត្រា​រយៈ​ពេល​២​ឆ្នាំ ដោយ​រង់​ចាំ​តែ​ទិដ្ឋា​ការ និង​ការ​ត្រួតពិនិត្យ​សុខភាព​ប៉ុណ្ណោះ ខណៈ​ដែល Man United បាន​យល់​ព្រម​លើ​តម្លៃខ្លួនជា​គោល​១៥​លាន​អឺ​រ៉ូ (ស្មើ​នឹង​១៨​លាន​ដុល្លារ​អាមេរិក) ជា​មួយនឹង​ក្លិប​របស់អ៊ីតាលី បូក​រួម​ទាំង​ប្រាក់​ឧត្ថម្ភ​នានា​ចំនួន​៨លាន​អឺ​រ៉ូ​ទៀត​។ ក្លិប Manchester City ទំនង​ដូច​ជា​គោល​ដៅ​ដែលមាន​ភាព​ច្បាស់​លាស់​ជាង​គេ​សម្រាប់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ នៅមុន​ពេល​ព្រឹក​ថ្ងៃ​សុក្រ​។

When will Cristiano Ronaldo play for Man Utd again? The likely date for  second debut - Wales Online

ប៉ុន្តែ ក្រោយពី​ការ​ប្រែ​ប្រួល​ក្នុង​រយៈពេល​៤៨​ម៉ោង​ចុងក្រោយ ដោយគេ​ឃើញ​​ភ្នាក់​ងារតំណាង​ឲ្យ​ Ronaldo គឺ​លោក Jorge Mendes បាន​រៀប​ចំ​កិច្ច​ពិភាក្សាជា​មួយនឹង​មន្ត្រី​របស់​ក្លិប Juventus ក្នុង​ទីក្រុង Turin កាលពីថ្ងៃ​ពុធ ជុំ​វិញ​ការ​ផ្ទេរ​ទៅ​កាន់កីឡដ្ឋាន Etihad ក្លិប Man City បានប្រកាស​នៅ​ត្រឹម​បាយ​ថ្ងៃ​ត្រង់​កាលពីថ្ងៃ​សុក្រ​ថា ពួក​គេ​លែង​ចាប់​អារម្មណ៍​ហើយ​។ បន្ទាប់​មក មានការ​លេច​ឮថា លោក Mendes ក៏​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​ជា​មួយនឹងក្លិប Man United ផង​ដែរ នៅ​មុន​ពេល​មាន​សេចក្តី​ប្រកាស​ភាគី​ទាំង​២​បាន​អះ​អាង​ថា ពួកគេ​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ជាមួយនឹងក្លិប Juventus ហើយ ដើម្បី​នាំ​យក​កីឡាករ​ម្នាក់​​របស់​ពួក​គេ​ត្រឡប់​មក​វិញ​។

Cristiano Ronaldo: Manchester United reach deal to sign footballer from  Juventus | World News | Sky News

Ronaldo បាន​ចូលរួម​ជាមួយនឹងក្លិប Man United ពីក្លិប Sporting Lisbon ក្នុង​នាម​ជាយុវ​ជន​ម្នាក់ និង​បាន​ចំណាយ​ពេល​អស់​៦​រដូវ​កាលនៅ​កីឡដ្ឋាន Old Trafford នៅ​មុន​ពេល​ផ្ទេរ​ទៅកាន់​ក្លិប Real Madrid ក្នុង​តម្លៃ​ខ្លួន​ជា​កំណត់​ត្រា​ពិភពលោក​ចំនួន​៨០លាន​ផោន កាលពីឆ្នាំ​២០០៩​។ ក្នុង​រយៈ​ពេល​៦​រដូវ​កាល​ជាមួយនឹង Man Utd រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១១៨​គ្រាប់ ក្នុង​ការ​ប្រកួត​២៩២​លើក​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian