បរទេស៖ កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានយល់ព្រមកាត់ប្រាក់ខែចំនួន ៦ លានផោននៅពេលដែលគាត់វិលត្រលប់មក Manchester United សារជាថ្មីនៅរដូវក្តៅនេះ។

Welcome back': Cristiano Ronaldo re-signs for Manchester United

ក្លឹបបិសាចក្រហមបានប្រកាសកាលពីថ្ងៃសុក្រថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ដើម្បីចុះហត្ថលេខាយកកីឡាករវ័យ ៣៦ ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford សារជាថ្មីក្នុងតម្លៃតិចជាង ២០ លានផោនបន្ទាប់ពីក្លឹបនៅប្រទេសតាលីសមមួយនេះបានប្រកាសថា Ronaldo នឹងចាកចេញពីទឹកដី Turin។

A decision from the heart: It had to be Manchester United for Cristiano  Ronaldo | Marca

បើយោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Ronaldo ត្រូវបានគេជឿថាមានប្រាក់ឈ្នួលដល់ទៅ ៥០០.០០០ ផោនក្នុងមួយសប្តាហ៍នៅជាមួយនឹង Juventus ប៉ុន្តែភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes ឥឡូវនេះបានកាត់បន្ថយការទាមទារប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធរូបនេះមកត្រឹម ២០ លានផោនក្នុងមួយឆ្នាំដោយស្មើនឹង ៣៨៥.០០០ ផោនប៉ុណ្នោះក្នុងមួយសប្តាហ៍។ ទោះបីជាយ៉ាងណាតួលេខទាំងនេះនឹងធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅ Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole