បរទេស៖ ក្រុមកាំភ្លើងធំ Arsenal ដែលមានគ្នានៅសល់តែ ១០ នាក់បន្ទាប់ពី Grani Xhaka ត្រូវបានអាជ្ញាកណ្តាល​បណ្តេញ​ចេញ​នៅនាទីទី៣៥តង់ទី១ពេលលេងប្រឈមដាក់គ្នាជាមួយ Joao Cancelo ត្រូវបានក្រុម Manchester City លត់ពួកគេ​ចាស់ដៃក្នុងលទ្ធផល៥ទល់និង០។

Man City vs Arsenal Prediction and Stats, FT: Manchester City 5, Arsenal 0 - CrowdWisdom360

លទ្ធផលបរាជ័យនៅទឹកដីEtihad Stadium សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៣កាលពីយប់ថ្ងៃសៅរ៏ននេះ បាននាំអោយក្រុមលោក Mikel Arteta ធ្លាក់ទៅលេខរៀងទី១៩បាតតារាង នៃក្របខ័ណ្ឌ Premier League។ នេះគឺជាលើកទីមួយហើយចាប់តាំងពីឆ្នាំ ១៩៥៤ ដែលក្រុមកាំភ្លើងធំបានចាញ់ការប្រកួតបើកឆាក ៣ លើកជាប់ៗគ្នារបស់​ពួកគេនៅក្របខណ្ឌលីកកំពូលអង់គ្លេស។

Manchester City vs. Arsenal – Game Report – August 28, 2021

ប្រធានក្រុម Ilkay Gundogan និងFerran Torres បានរកគ្រាប់បាល់បញ្ចូលទីក្នុងរយៈពេល ១២ នាទីដំបូងបើកឆាក ប៉ុន្តែក្តីសង្ឃឹមវាយបកហាក់ថមថយជាខ្លាំងសម្រាប់ក្រុមភ្ញៀវ បន្ទាប់ពី ខ្សែបម្រើអន្តរជាតិស្វីស Granit Xhakaត្រូវបាន​បណ្តេញ​ចេញ។កីឡាករតម្លៃខ្លួនកំនត់ត្រា ១០០ លានផោន Jack Grealish ទោះបីមិនបានរកគ្រាប់បាល់ដូច​សប្តាហ៏​មុនតែបានបង្កើតឪកាសអោយ Gabriel Jesusបញ្ចប់ទីបានយ៉ាងងាយស្រួលមុនបញ្ចប់តង់ទី១មុនពេល Rodri ​និង Mahrez បន្ថែម​គ្រាប់​បាល់ទី៤និងទី៥អោយក្រុមភ្ញៀវតដៃលែងរួច៕