បរទេស៖ ក្លិបញញួរធុះ West Ham បានបំពេញការចុះហត្ថលេខានាំយកខ្សែការពារអន្តរជាតិបារាំង Kurt Zouma ពីក្លិបតោខៀវ Chelsea ក្នុងកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយតម្លៃខ្លួនក្នុងតម្លៃ ២៩,៨ លានផោន។Zoumaបច្ចុប្បន្នមានវ័យ ២៦ ឆ្នាំបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនពីរដងនិង Champions League ព្រមទាំង League Cup ក្នុងអំឡុងពេលប្រាំពីរឆ្នាំរបស់គាត់នៅទឹកដី Stamford Bridge ។

Kurt Zouma: West Ham sign £29.8m Chelsea FC defender | Evening Standard

ខ្សែការពារកណ្តាលរូបនេះធ្លាប់បង្ហាញខ្លួន៨ ដងនិងធ្លាប់ខ្ចីជើងនៅក្លឹប Saint-Etienne, Stoke City និង Everton អំឡុងពេលដែលរូបគេនៅក្លឹប Chelsea ។Zouma បានចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងនាមជាកីឡាករវ័យ ១៩ ឆ្នាំមកពី Saint-Etienne ក្នុងខែមករាឆ្នាំ ២០១៤ និងបានបង្ហាញខ្លួន ១៥១ លើកសម្រាប់ក្រុម​តោខៀវ​ក្នុងការ​ប្រកួ​ត​ទាំងអស់ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់។

Chelsea news: Marina Granovskaia sends message to Kurt Zouma after £29.8m  move | Metro News

កីឡាករសញ្ជាតិបារាំងរូបនេះចូលលេងបាន៣៦ប្រកួត កាលពីរដូវកាលមុនប៉ុន្តែមិនបានជាប់ជម្រើស១១នាក់ដំបូង សម្រាប់​ក្រុម​លោកTomas Tuchelខណៈក្រុមការពារតំណែងជើងឯកChampion League កំពុងសម្លឹងឪកាស​ផ្ទេរយកJules Koudes ពីក្លឹបSevilla ។West Ham កំពុងឈរនៅលើកំពូលតារាង Premier League ដោយមាន ៧ ពិន្ទុពីការប្រកួត ៣ លើកបន្ទាប់ពីស្មើ ២-២ កាលពីថ្ងៃសៅរ៍ជាមួយ Crystal Palace៕

 

ប្រភពព័ត៍មាន៖ BBC