បរទេស៖ ខ្សែ​ប្រយុទ្ធ Olivier Giroud និង Tammy Abraham សុទ្ធ​សឹង​បាន​បង្ហាញ​ថ្វី​ជើង​ដូចគ្នា ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Serie A កាល​ពីថ្ងៃ​អាទិត្យ ខណៈ​ដែលអតីត​តារាឆ្នើម​ទាំង​២នាក់​របស់​ក្លិប Chelsea បាន​ជួយ​ឲ្យ​ក្លិប​ថ្មី​របស់​គេ​គឺ AC Milan និង Roma ឈ្នះ​ដោយ​ងាយ​ដូច​គ្នា ដើម្បី​ជួយ​ឲ្យពួកគេ​ឈ្នះ​​២លើក​ពីការ​ប្រកួត​បើកឆាក​ទាំង​២លើក​នៅ​រដូវ​កាល​នេះ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Giroud ដែល​មិន​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូលរួម​ប្រកួត​ជម្រុះ World Cup ជាមួយនឹងក្រុម​ជម្រើស​ជាតិរ​បស់​ខ្លួន​នា​ពេល​ខាងមុខ បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេលក្រុម​ខ្លួន​បានយកឈ្នះ​ក្នុងលទ្ធផល ៤-១ លើ​ក្រុម Cagliari នាកីឡដ្ឋាន Cagliari ស្រប​ពេល​ដែល Abraham បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងពេលក្រុម​ខ្លួន​បាន​យកឈ្នះ​លើក្រុម Salernitana ក្នុង​លទ្ធផល ៤-០​។

ខ្សែ​ប្រយុទ្ធ​ទាំង​២នាក់ បាន​ចាក​ចេញពី​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប Chelsea នៅ​រដូវក្តៅនេះ ដើម្បី​ស្វែង​រក​ឱកាស​ក្នុងការ​ចូល​លេង​ឲ្យ​បាន​ទៀង​ទាត់ និង​បាន​ចាប់​ផ្តើម​យ៉ាងល្អ​ក្នុង​ប្រទេស​អ៊ីតាលី​។ Giroud លេង​បាន​យ៉ាងល្អ ក្នុង​ពេលក្រុម​ខ្លួន​បានយកឈ្នះ​ក្នុងលទ្ធ​ផល ១-០ លើ​ទឹកដីក្រុម Sampdoria និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់បាល់ទី​៣ និង​ទី​៤ នា​កីឡដ្ឋាន San Siro​៕

ប្រភព​ព័ត៌មាន៖ Channel News Asia