បរទេស៖ ក្លឹប Juventus បានធ្វើពិធីលាគ្នាជាលើកចុងក្រោយសម្រាប់កីឡាករ Cristiano Ronaldo ខណៈពួកគេបានបញ្ជាក់​ពីកិច្ច​ព្រម​ព្រៀងតម្លៃ ២៣ លានយូរ៉ូ (២៣លានផោន)ជាមួយក្រុមបិសាចក្រហម Man Utd សម្រាប់ការផ្ទេរវីរបុរសវ័យ៣៦ឆ្នាំ របស់ខ្លួនរូបនេះ​ត្រលប់ទៅកាន់ទឹកដី​ Old Trafford វិញ។

​​Juventus says goodbye to Cristiano Ronaldo - Juventus

គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានចំណាយពេល ៣ ឆ្នាំជាមួយក្រុមនៅក្របខ័ណ្ឌ Serie A ដោយជួយពួកគេឈ្នះពានលីគកំពូលអ៊ីតាលី ២ដង ។ ប៉ុន្តែទីបំផុតបា​នសម្រេច​ចិត្ត​ជ្រើស​រើសការវិលត្រលប់ទៅអតីតក្លឹប​ដែលរូបគេធ្លាប់ចំណាយពេល៦ឆ្នាំក្រោយពីខកបំណង ដោយបរាជ័យ​មិនអាច​ជួយ​ក្រុម​ដែលមានមូលដ្ឋាននៅទីក្រុងទូរីន​ឈ្នះ​ពាន​រង្វាន់ធំ ៗ នាពេលថ្មីៗនេះដូចជា Serie A និង Champion Leagueបាន។

Cristiano Ronaldo On Manchester United Return: "Sir Alex, This One's For  You" | Football News

Ronaldoម្ចាស់ពានបាល់មាស៦សម័យពេលនេះកំពុងតែធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីបញ្ចប់ការផ្ទេរជាផ្លូវ​ការណ៏​ទៅកាន់លីកកំពូលអង់គ្លេសសាជាថ្មីនៅថ្ងៃអង្គារនេះ ក្រោយចាកចេញកាលពីឆ្នាំ២០០៩ ទៅកាន់ក្លឹបអធិរាជស Real Madrid ។ ក្លឹបម្ចាស់ជើងឯកអង់គ្លេស២០សម័យក៏បានបញ្ជាក់ពីកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រសប្តាហ៏មុនផងដែរ សម្រាប់​ការប្រជែងជាមួយក្រុម Man City ដើម្បីនាំយកCristiano Ronaldo ត្រលប់មកវិញនោះ៕

 

ប្រភពព័ត៍មាន៖ Goal