បរទេរស៖ កីឡាករ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United បានច្រានចោលឱកាសផ្លាស់ទៅលេងនៅក្លឹប Lyonនៅលីកកំពូលបារាំងវិញនៅថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាករជាលើកទី១នៅរដូវកាលនេះ យោងគេហទំព័រ​បារំាង​L’equipe បានចុះផ្សាយ ។

Anthony Martial - Latest News, Stats, & Rumours - 90min

គួរបញ្ជាក់ថាខ្សែប្រយុទ្ធ អន្តរជាតិបារាំងរូបនេះបានរីកចំរើនលូតលាស់ក្រោយចូលហ្វឹកហាត់ តាម​រយៈ​ក្រុមយុវជនថ្នា​ល​ក្លឹប​ Lyon មុនពេលផ្លាស់ទៅចូលរួមជាមួយ Monaco ក្នុងឆ្នាំ ២០១៣ ដោយចំណាយពេលពីរឆ្នាំ​មុន​បន្តផ្លាស់ទៅ ទឹកដី Old Trafford ។ ទោះបីសម្រេចបន្តផ្ញើរវាសនាជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យប៉ុន្តែឱកាសរបស់ Martial ត្រូវបានមើល​ឃើញ​ថា​មានឪកាសចូលលេងបានតិចតួច ក្រោយការចុះហត្ថលេខានាំយកវីរបុរសស Cristiano Ronaldo ត្រលប់មកវិញ នៅ​ដើម​សប្តាហ៍នេះ។

Man Utd 'consider' using Anthony Martial in bid for Erling Haaland -  Search-you-find...!

ប្រភពបន្តថាក្រៅពី Martial នៅមានខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Willian ក៏ស្ថិតនៅលើរ៉ាដារបស់ក្លឹបយក្សបារំាងមួយនេះ មុនពេលដែលអតីតកីឡាករ Chelsea សម្រេចចិត្តបញ្ចប់កុងត្រាជាមួយArsenalហើយវិលត្រឡប់ទៅលេង​នៅក្លឹបនៅ​ស្រុក​កំណើត​ជាមួយក្លឹដើមគឺCorinthians វិញប។ Martial បានចាប់ផ្តើមការប្រកួតបានតែ១លើកប៉ុណ្ណោះ ក្នុងចំណោម​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ចំនួន ៣ លើកដំបូងនៅរដូវកាលនេះ។ ប៉ុន្តែធ្លាប់រកបានគ្រាប់បាល់ ៧៨ គ្រាប់និង Assist ៥០ លើកក្នុងការប្រកួតសរុប ២៦១ ប្រកួត៕

 

ប្រភពព័ត៍មាន៖ Sportsmole