បរទេស៖ Juventus បានច្រានចោលឱកាសលើកឡើងពីការចុះហត្ថលេខានាំយក Edinson Cavani របស់ក្រុមបិសាចក្រ​ហម Man. United ជាថ្នូរនឹងការដោះដូរគ្នាជាមួយខ្សែប្រយុទ្ធស្លាប Cristiano Ronaldo   យោងគេហទំព័រ​អ៊ីតាលីCalciomercato បានចុះផ្សាយ។ ប្រភពខាងលើបន្តថាៈ Juventus មិនដែលចាត់ទុក Cavani ជា​កីឡា​ករដែលមានសក្តានុពលក៏ព្រោះតែក្លឹបក៏មិនបានចង់នាំយក កីឡាករ​ដែលមានប្រាក់ឈ្នួលខ្ពស់សញ្ជាតិ​​អ៊ុយ​រូហ្គាយ​រូបនេះមករួមក្រុមដែរ ។

Cavani threatens to stay in Uruguay if Ronaldo takes United 7 shirt

គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានវិលត្រលប់មកកាន់ទឹកដី Old Trafford ជាផ្លូវការណ៏ពី​លីកកំពូលអ៊ីតាលី Serie A កាលពីថ្ងៃអង្គារដោយចុះកុងត្រារយៈពេល២ឆ្នាំ​និងអាចបន្តកិច្ចសន្យា១​ឆ្នាំទៀតជា​មួយ​និងកិច្ចព្រមព្រៀងត្រូវបង់ប្រាក់អោយJuventusប្រមាណ ១២,៩ លានផោន ជាមុនជាមួយនឹងទឹកប្រាក់​បង់​បង្គ្រប់ ៦,៩ លានផោនបន្ថែមទៀត។

Man Utd transfer plan provides Edinson Cavani with solution to give Cristiano  Ronaldo No.7 - Mirror Online

យ៉ាងណាម៉ិញ Juventus បានសម្រេចខ្ចីជើងអតីតខ្សែប្រយុទ្ធ​ Moise Kean ពីក្រុម Everton ចំនួន២​រដូវ​កាលនៅថ្ងៃផុតកំណត់ទិញដូរកីឡាករ។បច្ចុប្បន្ននេះ Cavani ក៏បានសម្រេចចិត្តបន្តលេងអោយក្លឹប នៅរដូវកាល​នេះហើយក៏បានបរិច្ចាគអាវស្លាកលេខ ៧ សម្រាប់មិត្តរួមក្រុមថ្មី Ronaldo ខណៈដែលរូបគេបានទទួលយកអាវថ្មី​ដែលជាលេខ ២១ សម្រាប់ក្រុមជម្រើសជាតិ។ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៣៩ ដង នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់និងបង្កើតឪកាស​បាន៦លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole