បរទេស៖ លោក Ole Gunnar Solskjaer បានរារាំងកីឡាករ ៥ នាក់មិនឱ្យចាកចេញពីក្រុម Manchester United នៅមុនពេល​ទីផ្សារ​ដោះដូរកីឡាករ បានបិទកាលពីថ្ងៃទី៣១សីហា ២០២១នេះ។ទោះយ៉ាងណាក្រុមជើងឯកអង់គ្លេស២០សម័យ​បានចំណាយ​ប្រាក់យ៉ាង​ច្រើន​ក្នុងពេលដំណើរការ ដោះដូរកីឡាករកាលពីលើកទី១នេះ ដោយនាំយកមកនូវ Jadon Sancho, Raphael Varane និង Cristiano Ronaldo ក្នុងតម្លៃសរុបប្រមាណជា ១៣៥ លានផោន។

With the arrival of Sancho and Varane, it is time for Unidos to play freely  - News Logics

ការមកដល់របស់កំពូលតារាឆ្នើម​លំដាប់ពិភពលោកខាងលើនេះនាំ​អោយ​មជ្ឈ​ដ្ឋាន​​ទូទៅមើលឃើញថាកីឡាករមួយចំនួនដែលមានវត្តមាននៅក្នុងក្លឹប និង ថមថយឪកាសបង្ហាញខ្លួនចូលលេងច្រើននៅទឹកដី Old Trafford នៅរដូវកាលនេះ។ ដូច្នេះហើយទើបពួកគេមួយចំនួនមានទំនាក់ទំនងក្នុង ការចាកចេញពីក្លឹប។ ប្រភពពីគេហទំព័រ ​​The Mirror បានចុះផ្សាយថា លោក Solskjaer បានបដិសេធឱកាសអនុញ្ញាតិអោយកីឡាករមួយចំនួនចាកចេញ ព្រោះតែគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះចង់ឱ្យមានក្រុមធំដើម្បីទប់ទល់ប្រើប្រាស់សម្រាប់ ការប្រកួតដ៏មមាញឹក។ កីឡាករទាំងនោះរួមមាន Edinson Cavani និង Anthony Martial ដែលមានទំនាក់ទំនងជាមួយក្លឹប Barcelona និង Paris Saint-Germain ។

Sancho transfer sees Murtough give ominous verdict on Man Utd duo behind  backs | freetipscout

ទន្ទឹមនឹងនេះដែរ Donny van de Beek ចាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម Everton ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលនេះប៉ុន្តែលោក Solskjaer ក៏​បានបដិសេធចំពោះសំណើរខ្សែបម្រើរូបនេះផងដែរ។​ Diogo Dalot ដែលបញ្ចប់កិច្ចសន្យាខ្ចីជើងនៅAC.Milan ក៏មិនបានផ្លាស់ទៅ Borussia Dortmund នោះទេខណៈ កីឡាករវ័យក្មេង Anthony Elanga ក៏ត្រូវបានបដិសេធផងដែរពីការខ្ចីជើងខណៈដែលលោកSolskjaer បានធានាអះអាងនិងផ្តល់តួនាទី​ជម្រើសដំបូង​ដល់​រូបគេ៕

 

ប្រភពព័ត៍មាន៖ Sportsmole