បរទេស៖ គ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman ត្រូវបានគេរាយការណ៍ថាមានការគាំទ្រពេញទំហឹងពីសំណាក់ក្លឹប Barcelona បើទោះបីជាការពិតដែលថាតំណែងរបស់លោកមានការសង្ស័យកាលពីរដូវកាលមុនក៏ដោយ។

Official: Ronald Koeman will continue as the manager of Barcelona | Barca  Universal

បុរសសញ្ជាតិហូឡង់រូបនេះបានជួយអោយ Barcelona ឈ្នះពាន Copa del Rey កាលពីរដូវកាលមុន ប៉ុន្តែក្រុម Barcelona បានត្រឹមតែបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ប៉ុណ្ណោះនៅក្របខណ្ឌ La Liga និងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ បន្ទាប់មកបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបបានធ្វើអោយពួកគេមិនអាចបន្តកិច្ចសន្យាដល់ Lionel Messi ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់ទាំងមូល។

Exclusive interview with Ronald Koeman: 'Lionel Messi at his best again' |  Football - Netherlands News Live

Koeman ត្រូវបានមានពាក្យចរចាមរាមយ៉ាងខ្លាំងជាមួយនឹងការចាកចេញពីទឹកដី Camp Nou នៅចុងរដូវកាលមុន ប៉ុន្តែបើយោងទៅតាម ​​Sport បានអោយដឹងថាលោ Koeman គឺត្រូវបានក្លឹបយក្សនៅមួយអេស្ប៉ាញមួយនេះគាំទ្រយ៉ាងពេញទំហឹង៕

 

ប្រភពព័ត៍មាន៖ Sportsmole