បរទេស៖ ក្របខ័ណ្ឌ Premier League គឺជាលីកដែលមានការប្រកួតប្រជែងបំផុត នៅក្នុងពិភពកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហើយមាន​កីឡាករនៅទូទាំងពិភពជាច្រើនមានចេតនានិងក្តីសុបិន្តចង់ទៅលេងនៅទីនោះ។ ជាមួយនឹងក្លឹបធំ ៗ ដូចជា Man. Utd, Liverpool, Chelsea និង Man. Cityអាចនិយាយបានថាលីកកំពូលអង់គ្លេស បានបណ្តុំទៅដោយកីឡាករដែលមាន ទេព​កោសល្យ និង អ្នកចាត់ការទូទៅជាច្រើនហើយធំបំផុតមួយនៅលើពិភពលោក។ បច្ចុប្បន្នមានកីឡាករឆ្នើម ៗ លំដាប់​ពិភព​លោកជាច្រើនកំពូងបង្ហាញវត្តមានលេងនៅ លីកកំពូលមួយនេះ ។

UEFA Champions League on Twitter: "Best defender you faced? Ronaldinho: Paolo  Maldini. #UCL… "

ទោះយ៉ាងណា មានកីឡាករល្បី ៗ បំផុតដែលឆ្លងកាត់អាជីពដ៏ច្រើន គឺមិនធ្លាប់បានលេងនៅក្របខណ្ឌ  Premier League នោះទេ ក្រោយពីពួកគេបានសាងភាពល្បីល្បាញនិង អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់ ។យើងអាចក្រឡេកមើល​កីឡា​ករ​បាល់​ទាត់​ឆ្នើម ៥ រូបមានដូចជាៈ

 1.Paolo Maldini

ខ្សែការពារដ៏អស្ចារ្យបំផុតដែល បានចំណាយពេលពេញ១អាជីពលេងអោយ ឱ្យ AC Milan ។Maldini បានបង្ហាញ ខ្លួនជា លើកដំបូងឱ្យក្លឹប ក្នុងឆ្នាំ ១៩៨៤ និងចំណាយពេល ២៥ រដូវកាលជាមួយក្លឹប។ គាត់បាន បង្ហាញខ្លួនចំនួន ៩០១ ដងនៅ ក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹបជាមួយទេពកោសល្យដ៏គួរអោយ ទុកចិត្តដែលអាចលេង ដើរតួជាខ្សែការពារឆ្វេងនិងជា ខ្សែការពារកណ្តាលបានល្អបំផុត។បុរសវ័យ ៥៣ ឆ្នាំរូបនេះបានចូលនិវត្តន៍នៅឆ្នាំ ២០០៩ ហើយបច្ចុប្បន្នជានាយកបច្ចេក ទេសប្រចាំក្លឹបAC.Milan។

Paolo Maldini: Abramovich wanted me as Chelsea boss in 2009 - Eurosport

2.Ronaldinho

Ronaldinho គឺជាកីឡាករដែលមានបច្ចេកទេសនិងជំនាញដ៏ល្អឥតខ្ចោះម្នាក់ដែលត្រូវបានស្គាល់យ៉ាងច្បាស់ដោយសារបច្ចេកទេសគ្រប់គ្រងនិងការបណ្តើរបាល់ អូសបាល់ និងកឹបបាល់ល្អបំផុត ។កីឡាករអន្តរជាតិប្រេស៊ីល Ronaldinho បានចាប់ ផ្តើមកសាងកេរ្ត៏ឈ្មោះ នៅក្លឹប Paris Saint-Germain និងមានទំនាក់ទំនងក្នុងការផ្លាស់ទៅ Man. Utd នាក្របខណ្ឌ  Premier League មុនពេលបញ្ចប់ការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ  Barcelona នៅឆ្នាំ២០០៣ ក្នុងតម្លៃ ២៩ លាន ផោន ។Ronaldinho បានបង្ហាញសមត្ថភាពលេចធ្លោ នៅBarcelona មុនពេល Lionel Messi បានចាប់ ផ្តើម ដុះ ពន្លក លូតលាស់ ។ Ronaldinho បានសម្រេចចិត្តចូលនិវត្តន៏នៅឆ្នាំ២០១៥ ដោយមិនធ្លាប់ បានលេងនៅក្របខណ្ឌ Premier League ឡើយ ពោលគឺក្រោយឈ្នះពានបាល់មាស(Ballon D’or)នៅឆ្នាំ២០០៥ រួចមក ។

Ronaldinho Will go back to play with the Barcelona! And the rival...

.Ronaldo Nazario

វីរបុរសដែលជួយអោយប្រេស៊ីលឈ្នះពានWorld Cup ២សម័យ Copa America២សម័យ និង បាល់មាស២ដង(Ballon D’or) Ronaldo Nazario  ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូល ៗ នៅទូទាំងទ្វីបអឺរ៉ុប​ក្រោយបង្ហាញ​ទម្រង់​លេង​ល្អបំផុតនៅក្លឹប PSV Eindhovenនាប្រទេសហូឡង់មុនពេលចូលរួមជាមួយ Barcelona នៅឆ្នាំ ១៩៩៦។ ក្នុងមួយរដូវ​​កាលដំបូងប៉ុណ្ណោះ​ខ្សែប្រយុទ្ធជួរមុខរូបនេះរកានគ្រាប់បាល់រហូតដល់ទៅ ៤៧ គ្រាប់គ្រប់ក្របខណ្ឌប្រកួត ទាំងអស់។ ជាមួយReal Madrid Ronaldo ក៏បានជួយក្លឹបឈ្នះពានLa Liga រដូវកាល២០០២-២០០៣ ក្រោយចាកចេញពីInter Milan ។

Ronaldo Nazario: The Ultimate Version of Football's Ultimate Striker

៤.Zinedine Zidane

វីរបុរសដែលបានក្រុមជម្រើសជាតិបារាំងឈ្នះWorld Cup ឆ្នាំ១៩៩៨ និង Euro ២០០០ ធ្លាប់បានឆ្លងកាត់ក្លឹបអាជីពចំនួន ៤ ដងពោលគឺជាមួយក្រុម Cannes, Bordeaux មុនពេល ចូលរួមជាមួយ Juventus ក្នុងឆ្នាំ ១៩៩៦ ហើយផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ ២០០១ ។Zidane បានក្លាយជាគ្រូបង្វឹកហើយបន្តដឹកនាំក្លឹបអោយជោគជ័យបំផុតក្រោយនាំក្រុមអធិរាជស Real Madridឈ្នះពានទ្វីបអឺរ៉ុប Champion League ៣ដងជាប់ៗគ្នាចន្លោះឆ្នាំ២០១៥-២០១៨។

A forensic analysis of Zizou's amazing World Cup 2006 QF display vs Brazil  - Planet Football

.Lionel Messi

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយMessi មានទំនាក់ទំនងក្នុងការផ្លាស់ទៅអង់គ្លេសប៉ុន្តែទីបំផុតប្រធាន​ក្រុមជម្រើសជាតិ​អាហ្សង់​ទីន​រូបនេះបាន​សម្រេចចិត្តផ្លាស់ទៅ លេងនៅលីកកំពូលបារាំងLigue-១ ក្រោយមិនអាចសម្របនិងបញ្ហាហិរញ្ញវត្តុជាមួយ​ក្លឹបយក្សBarcelonaបាន។ទោះបីមានវ័យ ៣៤ ឆ្នាំប៉ុន្តែកំពូលខ្សែប្រយុទ្ធស្លាបរូបនេះនៅតែមានសម្ថភាពកើន​ឡើងមិន​ថមថយ​ដូចវ័យរបស់ខ្លួនដដែល ។ ម្ចាស់ពានបាល់មាស៦សម័យបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមជា​រាងរហូតមក​ខណៈ Paris Saint-Germain ត្រូវបានមើលឃើញថានិងមានឪកាសខ្ពស់និងអាចឈ្នះក្របខណ្ឌ Champions League នៅរដូវកាលនេះផងដែរ។

Lionel Messi: Barcelona already plotting star's pre-season return |  FootballTransfers.com