បរទេស៖ Man United គឺជាក្លឹបធំបំផុតមួយនៅក្នុងពិភពបាល់ទាត់ហើយ កីឡាករមួយចំនួនបានសាងភាពល្បី ល្បាញក្រោយ ចំណាយពេលជាមួយក្លឹបអស់ជាច្រើនឆ្នាំ។ សូម្បីមុនការតែងតាំងលោក Sir Alex Ferguson ជាអ្នកចាត់ការនៅឆ្នាំ ១៩៨៦ ក្លឹបក៏បាន បណ្តុះបណ្តាលកីឡាករដែលមានទេពកោសល្យបានមួយចំនួនផងដែរ ។ ប៉ុន្តែក្រោយមកក្រោម ការដឹក នាំរបស់ កំពូលគ្រូបង្វឹកសញ្ជាតិស្កុតឡេន Ferguson ក្លឹបបានចុះហត្ថលេខានាំយកកីឡាករបរទេស(មិនមែនអង់គ្លេស) ដោយពួកគេ ភាគច្រើនបានក្លាយជាវីរបុរស(Legend)របស់ក្លឹបតែម្តង ។
យើងក្រឡេកមើលកីឡាករបរទេសឆ្នើមៗទាំង ៥រូបដែលធ្លាប់ប្រកបអាជីពនៅទឹកដីOld Traffordនាពេលកន្លងមកៈ
១.Roy Keane
អតីតគ្រូបង្វឹកសាធារណរដ្ឋអៀរឡង់បានចាប់ផ្តើមអាជីពជាមួយ Nottingham Forestមុនពេលចូលរួមជាមួយបិសាច ក្រហម Man. Utd ក្នុងឆ្នាំ ១៩៩៣-២០០៥ ។ ទោះបីជាពេលខ្លះមានអារម្មណ៏ឆេវឆាវជាមួយដៃគូប្រកួតប៉ុន្តែKeane គឺជាខ្សែបម្រើប្រយុទ្ធដែលមានទេពកោសល្យដណ្តើមនិងបញ្ចូនបាល់ដល់ដៃគូប្រយុទ្ធបាន រឹងមាំជាប្រចាំ។ទោះយ៉ាងណាគាត់គឺជាវីរបុរសរបស់ក្រុមដូចអតីតមិត្តរួមក្រុមកីឡាករអ្នកចាំទី Peter Schmeichel ដែលបានដើរតួយ៉ាងសំខាន់ជួយ Man. United ឈ្នះ ពានរង្វាន់ធំបីក្នុងឆ្នាំ ១៩៩៩។

២.Eric Cantona
ក្រោយផ្លាស់ពីLeeds United មកMan.Utdក្នុងឆ្នាំ ១៩៩២និងបានចំណាយពេលដល់ឆ្នាំ១៩៩៧ ។គឺជាកីឡាករដ៏អស្ចារ្យម្នាក់របស់ក្រុមដេលបាន ដើរតួនាទីយ៉ាងសំខាន់ក្រោមការជួយជ្រោមជ្រែងពីសំណាក់ លោក Sir Alex Ferguson ។គាត់ត្រូវបានគេផ្តល់រហ្សសនាមដោយអ្នកគាំទ្រថា(King Eric) Man. Utd ក្រោយសាងភាពល្បីល្បាញនៅទឹកដី Old Trafford ក្នុងនាមជាកីឡាករអន្តរជាតិបារាំងម្នាក់។

៣.Cristiano Ronaldo
Ronaldo បានចូលរួមជាមួយ Man. Utd ពីក្លឹប Sporting CP ក្នុងឆ្នាំ ២០០៣ ។ក្នុងនាមជាកីឡាករវ័យក្មេងដែលមានទេពកោសល្យដោយបានសាងភាពល្បីល្បាញ នៅទឹកដី Old Trafford រហូតក្លាយជាកីឡាករ ល្អបំផុតនៅលើពិភពលោក។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់បារូបនេះបានផ្តោតជាសំខាន់លើការអភិវឌ្ឍសមត្ថភាព ទាំងបច្ចេកទេសនិងរាងកាយ ដោយបានជួយអោយMan.Utdឈ្នះពានPremier League ៣ដង និង Champion League ព្រមទាំងពាន បាល់មាស(Ballon D’or)១ដងមុនពេលចាកចេញទៅReal Madrid នៅឆ្នាំ២០០៩។ បច្ចុប្បន្ននេះក្លឹបក៏ទើបតែសម្រេចកិច្ចព្រមព្រៀងផ្ទេរយកវីរបុរវ័យ៣៦ឆ្នាំរូបនេះពីក្លឹបJuventusមកវិញផងដែរ។

៤.Peter Schmeichel
Peter Schmeichel ត្រូវបានមជ្ឈ ដ្ឋានបាល់ទាត់ចាត់ទុកថាជាកីឡាករដែលត្រូវបានក្លឹបនាំយកមកយ៉ាងត្រឹមត្រូវនិង បំផុត ក្រោមរជ្ជកាលលោកSir Alex Ferguson ដោយបានបង្ហាញទម្រង់លេងលេចធ្លោ នៅក្របខណ្ឌ Premier League ចន្លោះឆ្នាំ ១៩៩១-១៩៩៩ និងបានឈ្នះពានPremier League ៥ដង ។អតីតអ្នកចាំទីក្រុមជម្រើសជាតិដាណឺម៉ាកបានផ្ទេរពីMan. United ពី Brondby ក្នុងឆ្នាំ ១៩៩១ ក្នុងតម្លៃ ៦៧៥.០០០ ផោនប៉ុណ្ណោះ។ Schmeichelក៏ធ្លាប់លេងអោយក្លឹប Sporting CP ,Aston Villa ,Man.City មុនពេលចូលនិវត្តន៏នៅឆ្នាំ២០០៣។ បច្ចុប្បន្នកូនប្រុសរបស់គាត់គឺKasper Schmeichel បានស្នងមរតកពីឪពុកនិងបានក្លាយជាអ្នកចាំទីឆ្នើម សម្រាប់Leicester City ដោយធ្លាប់ជួយអោយពួកគេឈ្នះPremier League នៅឆ្នាំ២០១៦និងFA Cup, Community Shield នៅឆ្នាំ២០២១នេះផងដែរ។
/origin-imgresizer.eurosport.com/2020/05/17/2820133-58167688-2560-1440.jpg)
៥.Nemanja Vidic
អតីតខ្សែការពារអន្តរជាតិសែប៊ីNemanja Vidic គឺជាកំផែនដ៏រឹងម៉ាំបំផុតសម្រាប់ក្លឹបចន្លោះឆ្នាំ២០០៦-២០១១៤ ដោយចាប់ដៃគូគ្នាជាមួយRio Ferdinand ក្រោយចូលរួមជាមួយMan. United ក្នុងខែមករាឆ្នាំ ២០០៦ ក្នុងតម្លៃជិត ១០ លានផោនពី Spartak Moscow។ជាមួយនិងបច្ចេកទេសដណ្តើមបាល់ ប្រជែង ក៏ដូចជារារាំងគូប្រកួតដោយភាព រហ័សរហួននិងវ័យឆ្លាត។ Vidic បានក្លាយជាខ្សែការពារកណ្តាលដ៏ល្អ និងត្រូវបានចាត់ទុកថាជាកីឡាករដែលមិនរអាក់រអួលមិនញញើតនឹងហ៊ានប្រឈមគ្រោះថ្នាក់ជាយថាហេតុក្នុងបុព្វហេតុជួយក្រុម៕

 
                