បរទេស៖ Romelu Lukaku បានធ្វើអោយក្រុមតោខៀវ Chelsea បង្ហាញពីការព្រួយបារម្មណ៏លើបញ្ហាសុខភាពមុនពេលវិលត្រលប់មកកាន់ទឹកដី Stamford Bridge វិញពីកាតព្វកិច្ចអន្តរជាតិ។

Chelsea's Romelu Lukaku boost turns sour as Blues left sweating on  international injury - Mirror Online

ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំដែលបានចូលរួមជាមួយក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍វិញក្នុងកិច្ចព្រមព្រៀង ៩៨ លានផោន (១៣៦ លានដុល្លារ) ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបានចំណាយពេលបំពេញកាតព្វ  អោយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុង​ការ​ប្រកួត​ជម្រុះ World Cup កាលពីចុងសប្តាហ៏មុន។Lukaku បង្ហាញខ្លួនលើកទី១០០សម្រាប់ប្រទេសពេលប្រកួតជាមួយឆេក កាលពី​ថ្ងៃ​អាទិត្យ​ប៉ុន្តែមិនមានវត្តមានចូលលេងការប្រកួតទល់និងបេឡារុសនៅថ្ងៃពុធ នោះទេ។

Romelu Lukaku will have a scan on his thigh before returning to Chelsea  after international break

Lukaku បានបញ្ជាក់ប្រាប់ក្រោយរកគ្រាប់បាល់ទី ៦៧ សម្រាប់ប្រទេសរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងធ្វើការឆេកសុខភាព​ដោយ​ស្កេន​ភ្លៅខ្ញុំជាមុនសិន។ ខ្ញុំបានតស៊ូជាមួយបញ្ហារបួសដ៏តូចតាចមួយរយៈបន្ទាប់មកខ្ញុំនឹងត្រលប់ទៅហ្វឹកហាត់ជាតមួយ Chelsea វិញ​ហើយ​។ Lukaku ក៏ទើបតែបានរកគ្រាប់បាល់ក្នុងជំនួបជាមួយក្លឹបមានមូលដ្ឋានរួមទីក្រុងLondon គឺArsenal»។ អតីត​ខ្សែប្រយុទ្ធMan.Utd ,Inter Milan រូបនេះ និងត្រៀមបង្ហាញសមត្ថភាពដើម្បីជួយក្រុមលោកThomas Tuchel សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅផ្ទះaston Villa នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះ៕

 

ប្រភពព័ត៍មាន៖ Goal