បរទេស៖ អ្នកគាំទ្រក្រុមបិសាចក្រហម Man Utd អាចនឹងខកចិត្តនៅថ្ងៃសៅរ៍នេះខណៈ Cristiano Ronaldo និងត្រូវបានដាក់​អោយ​អង្គុយ​លេងត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះទល់នឹងក្រុមសារិកាព្រៃ Newcastle United នៅទឹកដី Old Trafford។

How Juventus lost the Cristiano Ronaldo gamble - Football Italia

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានត្រលប់មកក្លឹប Man. United វិញជាលើកទី២ក្រោយចុះកុងត្រា២ឆ្នាំ ពីJuventus នៅថ្ងៃទី ២៧ ខែសីហា ។ប៉ុន្តែបន្ទាប់ពីបំពេញកាតព្វកិច្ចជាអន្តរជាតិ​អោក្រុមជម្រើសជាតិព័រទុយហ្គាល់ និងបំបែកកំនត់ត្រាជាកីឡា​ករ​បាល់​ទាត់បុរស​ដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរួចមក កាពីតែនក្រុម​រូបនេះត្រូវបានដា​ក់អោយធ្វើចត្តា​ឡើ​ស័ក​ខ្លួនឯងរយៈពេល៥ថ្ងៃនៅCheshire យោងតាមច្បាប់អង់គ្លេស។​

Cristiano Ronaldo has returned to Manchester United | Football News | Al  Jazeera

ដូច្នេះហើយទើបតែធ្វើអោយRonaldoនិងមិនទាន់ធានាបានការចូលលេងពេញ​លេញពេលជួបក្រុម Newcastle រឺយ៉ាង​ណាទេ? មានន័យថាម្ចាស់ពានបាល់មាស៥សម័យមានពេលចន្លោះតែ១ថ្ងៃប៉ុណ្ណោះដើម្បី ហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មី​របស់គាត់​នៅ​មុនកាប្រកួតចុងសប្តាហ៍។មូលហេតុនេះហើយទើបធ្វើអោយលោក Ole Gunnar Solskjaer ពិចារណា​ពី​លទ្ធភាព​ដើម្បីដាក់Ronaldo ក្នុង ជម្រើស ១១ នាក់ដំបូងនោះ ដោយលើកហេតុផលពីពេលវេលាមិនទាន់បានគ្រប់គ្រាន់ សម្រាប់រូបគេហ្វឹកហាត់ និង លេងដោយយល់ចិត្តប្រកបដោយភាពស៊ីសង្វាក់គ្នាជាមួយមិត្តរួមក្រុមថ្មីនៅទឹកដីOld Trafford ឡើងវិញនោះ៕

 

ប្រភពព័ត៍មាន៖ Metro