រដូវកាលថ្មី២០២១-២០២២នេះ​ Cristiano Ronaldo បានសម្រេចវិលត្រលប់មកកាន់អតីតក្លឹប​ដែលរូប​គេធ្លាប់សាង​ភាព​ល្បីល្បាញនៅចន្លោះឆ្នាំ ២០០៣-២០០៩ដោយចុះកុងត្រារយៈពេល២ឆ្នាំ។ ទោះបីជាឈានដល់វ័យ ៣៦ ឆ្នាំប៉ុន្តែ​កីឡា​ករដែលជា សន្លឹកអាត់ព័ររបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់មិនបានបង្ហាញពីទម្រង់លេងធ្លាក់ចុះនោះទេ។ ទោបីជា​ទើប​តែ​បង្កើត​កំនត់ ត្រាក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ជម្រើសជាតិនិងលើឆាកអន្តរជាតិ ព្រម​ទាំង ពាន​រង្វាន់​កិត្តិយសជាច្រើនរាប់មិនអស់យ៉ាងណាក្តី ក៏ខ្សែប្រយុទ្ធស្លាបរូបនេះនៅតែមាន​មហិច្ឆតា​ចង់ឈ្នះ​ពាន​រង្វាន់​កិត្តិយស​សម្រាប់​ខ្លួនឯង និង សមូហភាពក្រុមបន្ថែមទៀតផងដែរ។

Manchester United fans delight in first images of Cristiano Ronaldo  training at Carrington - Manchester Evening News

ខាងក្រោមនេះគឺជាកំនត់ត្រា៥ដែលCristiano Ronaldo និងអាចបំបែកនៅរដូវកាលនេះ

១.កីឡាករតែម្នាក់ដែលរកបាន១០០គ្រាប់នៅលីកកំពូល២ផ្សេងគ្នា

អាចរកបាន ១០០គ្រាប់សម្រាប់លីកកំពូលអេស្បាញLa Liga និង អង់គ្លេសនៅឡើយ។បើទោះបីជាធ្លាប់មានកី​ឡាករ​ដទៃ​ទៀតធ្លាប់ស៊ុតបញ្ចូលទីប៉ុន្តែមិនមានកីឡាកររូបណាធ្លាប់រកគ្រាប់បាល់ បាននៅលីគគំពូលអង់គ្លេសចាប់ពី១០០គ្រាប់បន្ទាប់​ពីរក​បាននៅលីកកំពូលLa Liga នោះទេ។ រកបាន៨៦គ្រាប់មុនពេលចាកចេញពីទឹកដីOld Trafford ដូច្នេះRonaldo ត្រូវការ តែ១៦គ្រាប់បាល់ទៀតប៉ុណ្ណោះ ខណៈដែលនៅលីកកំពូលអេស្បាញរូបគេរកបានរហូតដល់ទៅ៣១១គ្រាប់ឯណោះ។

.កីឡាករវ័យចំណាស់ដែលនិងឈ្នះពានស្បែកជើងមាស

មានវ័យ៣៦ឆ្នាំRonaldo និងក្លាយជាកីឡាករវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចឈ្នះ​ពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ។បច្ចុប្បន្នកំណត់ត្រាគឺគ្រប់គ្រងដោយខ្សែប្រយុទ្ធ Jamie Vardy របស់ Leicester City ដែលធ្លាប់ឈ្នះពានស្បែកជើងមាសក្នុងវ័យ ៣៣ ឆ្នាំក្នុងរដូវកាល ២០១៩-២០២០កន្លងទៅ ។

.កីឡាករMan.Utdដែលរកបានគ្រាប់បាល់ច្រើនបំផុតនៅChampion League

Ronaldo ធ្លាប់រកបាន៨គ្រាប់ក្នុង១រដូវកាល២០០៧-២០០៨ ជាមួយការប្រកួត១១លើក និងបានជួយក្លឹបឈ្នះពាន​លីក​កំពូល​​អឺរ៉ុបនៅរដូវកាលនោះ។ទោះយ៉ាងណាសម្រាប់ក្លឹបMan.Utdរូបគេនៅតែឈរនៅលំដាប់ទី៣ បន្ទាប់ពីRuud Van Nistelrooy ដែលធ្លាប់រកបាន១០គ្រាប់នៅរដូវកាល២០០១-២០០២និង១២គ្រាប់នៅរដូវកាល២០០២-២០០៣។ដូច្នេះ រដូវកាលនេះគាត់និងអាចបំបែកកំនត់ត្រាច្រើនជាង១២គ្រាប់បានរឺយ៉ាងណា?

.កីឡាករMan.Utdដែលឈ្នះពានPremier League ជាមួយគ្រូបង្វឹក២ផ្សេងគ្នា

ធ្លាប់ជួយក្លឹបឈ្នះពានPremier League ៣ដងក្រោយចំណាយពេល៦រដូវកាលមុនពេលចាកចេញពីក្លឹបនៅឆ្នាំ២០០៩។

ទោះយ៉ាងណាបន្ទាប់ពីកំពូលគ្រូបង្វឹកSir Alex Ferguson ចូលនិវត្តន៏នៅឆ្នាំ២០១៣មក ក្លឹបមិនដែលឈ្នះពានមួយនេះទេ។

ដូច្នេះឪកាសក្រោមការដឹកនាំរបស់លោកOle Gunnar Solskjaer គឺRonaldo និងអាចសាងប្រវត្តិសាស្រ្តសាជាថ្មីដើម្បីឈ្នះ ពានPremier League ជាមួយគ្រូបង្វឹកពីរផ្សេងគ្នាបានដែររឺទេ?

.កីឡាករទី១ក្នុងប្រវត្តិសាស្រ្តដែលអាចរកបាន៨០០គ្រាប់បាល់

យោងតាមកំណត់ត្រាផ្លូវការពីសហព័ន្ធប្រវត្តិសាស្ត្រនិងស្ថិតិកីឡាបាល់ទាត់អន្តរជាតិ (IFFHS) បច្ចុប្បន្នRonaldo  គឺជា​អ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយមាន ៧៨៥ គ្រាប់ដូច្នេះគឺត្រូវការតែ១៥គ្រាប់ បន្ថែម​ទៀត​ប៉ុណ្ណោះ។ដោយច្រើនជាង Pele, Romario, Ferenc Puskas, Josef Bican និងគូប្រជែង Lionel Messi ដែល​ពួក​គេទាំងអស់នោះមានស្ថិតិរកគ្រាប់បាល់ស្ថិតិរកគ្រាប់បាល់ប្រមាណចន្លោះជាង៧០០គ្រាប់ប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportskeeda