បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បញ្ជាក់​ថា រូប​គេ​មិន​បាន​វិលត្រឡប់​ទៅកាន់ក្លិប Manchester United ដើម្បី​វិស្ស​ម​កាល​ឡើយ ខណៈ​ដែល​តា​រាឆ្នើម​ជើង​ចាស់​អន្តរ​ជាតិ​ព័រ​ទុយ​​ហ្គាល់​រូបេះ ត្រៀម​បង្ហាញខ្លួន​នៅ​កីឡដ្ឋាន Old Trafford ថ្ងៃ​សៅរ៍​ចុសប្តាហ៍​នេះ​ នៅ​ពេល​ដែលក្រុម​របស់​គេ​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួលក្រុម Newcastle។

អំឡុង​ពេល​នៃ​ការ​​ចំណាយ​ពេល​ជាលើក​ដំបូង​របស់​គេ​ជាមួយនឹង​បិសាចក្រហម ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​១១៨​គ្រាប់ ក្នុងការ​ប្រកួត​២៩២​លើក ក្នុង​រយៈពេល​៦​ឆ្នាំ នៅ​ក្លិប Man United​។ Ronaldo បាន​ប្រាប់​គេហ​ទំ​ព័រ​របស់​ក្លិប​ថា៖ «ខ្ញុំមានសមត្ថភាព​។ ខ្ញុំ​តៀម​ខ្លួន​រួច​រាល់​ហើយ​»​។ ការ​ចុះហត្ថលេខា​​ជាលើក​ទី​២​ជាមួយនឹង Ronaldo ក្នុង​តម្លៃ​ខ្លួន​១២,៨លាន​ផោន​ពីក្លិប Juventus គឺ​ជា​​ការ​ផ្ទេរ​ដ៏ធំបំផុត​មួយនៅ​រដូវក្តៅ​នេះ ខណៈ​ដែល Manchester City ដែល​ជាគូ​ប្រជែង​របស់ Man United ក៏​ជា​ក្លិប​ដែល​ចង់​បាន​តារាឆ្នើម​រូបនេះ​ផង​ដែរ​​​។

Ronaldo ដែលនឹង​ពាក់​អាវ​លេខ​៧​ម្តង​ទៀត​នោះ បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ៣លើក ពាន Champions League ១លើក ពាន League Cup ២លើក និង FA Cup ១លើក ក៏ដូច​ជា​ពាន Fifa Club World Cup និង Community Shield ផង​ដែរ ក្រោមការ​ដឹកនាំ​របស់​លោក Alex Ferguson​។ ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជាមូល​ហេតុ​ដែល​ខ្ញុំ​នៅ​ទីនេះ​។ ខ្ញុំ​មិនមែន​មក​ទីនេះ ដើម្បី​វិស្ស​ម​កាល​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ BBC