បរទេស៖ ក្រុមហង្សក្រហម Liverpool នឹងត្រូវលេងដោយគ្មានកីឡាករសំខាន់២រូបនៅចុងសប្តាហ៍នេះជាមួយក្រុម Leeds United នៅថ្ងៃអាទិត្យ​បន្ទាប់ពីសេចក្តីសម្រេចរបស់ FIFA បន្ទាប់ពីពួកគេត្រូវបានរារាំងក្រោយពីបំពេញកាតព្វកិច្ចលើឆាកអន្តរជាតិរូចមក។មានន័យថាអ្នកចាំទី Alisson Becker និង ខ្សែបម្រើ-ការពារ Fabinho ឬ Roberto Firmino (រងរបួស) ក្រោយពីពួកគេបានជួយក្រុមជម្រើស​ជាតិ​ប្រេស៊ីល​សម្រាប់ការប្រកួតជម្រុះ World Cup ២០២២ នៅខែកញ្ញាដោយសារតែប្រទេសកំណើតនៅអាមេរិកឡាទីនមួយ​នេះត្រូវចាត់​ទុកជា​ប្រទេសជាប់បញ្ជីក្រហម។

Alisson Opens Up on Baptising Liverpool Teammate Roberto Firmino | 90min

មានន័យថាកីឡាករទាំងបីខាងលើនឹងត្រូវដាក់អោយធ្វើចត្តាឡើស័កដោយឡែករយៈពេល១០ថ្ងៃ នៅពេលពួកគេត្រលប់​មកចក្រភព​អង់គ្លេសវិញ។ បច្ចុប្បន្ន FIFA បានជូនដំណឹងដល់ Liverpool និងក្លឹបនៅ Premier League ដទៃទៀតដែលបានរារាំង​កីឡា​ករ​ប្រេស៊ីលពីកាតព្វកិច្ចអន្តរជាតិថាពួកគេក៏នៅតែមិនទាន់អាចដាក់អោយចូលលេង ការប្រកួតនៅចុងសប្តាហ៍នេះ​បានទេ។ព្រោះ​តែសហព័ន្ធ​បាល់​ទាត់ប្រេស៊ីលក៏បានបង្កើតច្បាប់ហាមឃាត់រយៈពេល ៥ ថ្ងៃ។

Fabinho interview | 'Three games a week is intense but exciting' -  Liverpool FC

ក្រៅពីកីឡាករទាំងបីនាក់មានដូចជា Raphinha(របួស), Fred, Thiago Silva, Ederson និង Gabriel Jesus នឹងមិនមានវត្តមាន​លេង​សម្រាប់ក្រុរមបស់ពួគគេទេប៉ុន្តែ Richarlison ដែលជួយប្រេស៊ីលឈ្នះមេដៃមាសអូឡាំពិក នឹងមិនមានបញ្ហាទេ ។អាជ្ញាធរសុខាភិបាល​ប្រេស៊ីលកាលពីដើមសប្តាហ៏នេះក៏បានសម្រុកចូលទីលានដើម្បីបញ្ឈប់ការប្រកួតរវាងប្រេស៊ីលជាមួយអាហ្សង់ទីន ក្រោយកីឡាករ​នៅក្រប​ខ័ណ្ឌ Premier League ចំនួន ៤ នាក់ ត្រូវបានគេចោទថាបដិសេធមិនព្រមប្រកាសពីការមកដល់របស់ពួកគេពីចក្រភពអង់គ្លេស ។ ក្រៅពីកីឡាករប្រេស៊ីលមានកីឡាករអន្តរជាតិអាហ្សង់ទីនដូចជាៈCristian Romero, Giovani Lo Celso, Emiliano Buendia និង Emiliano Martinez នឹងមិនមានវត្តមានសម្រាប់ក្លឹបរបស់ពួកគេនៅចុងសប្តាហ៍នេះទេដោយសារវិធានការណ៏ចត្តាឡើស័ក៕

 

ប្រភពព័ត៍មាន៖ Sportsmole