បរទេស៖ ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាមានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United ដោយគ្មានតម្លៃនៅទីផ្សាររដូវក្តៅក្រោយ។

Manchester United have given Paul Pogba exactly what he asked for - Richard  Fay - Manchester Evening News

កិច្ចព្រមព្រៀងដែលមានស្រាប់របស់កីឡាករអន្តរជាតិបារាំងនៅឯកីឡដ្ឋាន Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ ហើយការចរចារកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹប Man Utd គឺនៅមិនទាន់ឃើញលេចជាភាពវិជ្ជមាននៅឡើយទេ។ បើយោងតាមសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថាក្រុម Real Madrid ទំនងជាមិនចុះកុងត្រាយក Pogba នៅខែមករាទេ ប៉ុន្តែជឿជាក់ថាពួកគេនឹងអាចចុះហត្ថលេខាជាមួយកីឡាករវ័យ ២៨ ឆ្នាំរូបនេះនៅមុនយុទ្ធនាការឆ្នាំ ២០២២-២៣ ចាប់ផ្តើម។

Paul Pogba: PSG prepare bumper contract offer in bid to sign Man Utd  midfielder next summer – Paper Round - Eurosport

ខ្សែបម្រើរូបនេះបានចាប់ផ្តើមរដូវកាលថ្មីក្នុងទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យដោយបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីដល់ទៅ ៥ ដងក្នុងការបង្ហាញខ្លួន ៣ ប្រកួតនៅក្របខ័ណ្ឌ Premier League ។ ក្លឹប Paris Saint-Germain ក៏ត្រូវបានគេជឿជាក់ថាចង់ចុះហត្ថលេខាជាមួយ Pogba នៅរដូវក្តៅនេះ ប៉ុន្តែការចាប់អារម្មណ៍របស់ពួកគេបានបញ្ចប់នៅពេលដែលមានវត្តមានរបស់ Lionel Messi៕

 

ប្រភពព័ត៍មាន៖ Sportsmole