បរទេស៖ Cristiano Ronaldo រកបាន២គ្រាប់ក្នុងថ្ងៃបង្ហាញខ្លួនជាលើកដំបូងអោយក្រុមបិសាចក្រហម Manchester United ជាលើកទី ២ ខណៈដែលបិសាចក្រហមបានយកឈ្នះ ៤-១ លើក្រុម Newcastle United នៅ Premier League កាលពីរសៀលថ្ងៃសៅរ៍។

Cristiano Ronaldo wins Man of the Match Man Utd v Newcastle 11 September 2021 | Manchester United

Ronaldo បានរកបានគ្រាប់បាល់នៅចុងម៉ោងនៃតង់ទី ១ ដោយការមិនប្រុងប្រយ័ត្នរបស់អ្នកចាំទី Freddie Woodman របស់ក្រុម Newcastle។ ប៉ុន្តែក្រុម Newcastle បានរកគ្រាប់បាល់បញ្ចូលទីតាមស្មើវិញនៅដើមតង់ទី ២ តាមរយៈកីឡាករ Javier Manquillo។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo បានរកបានគ្រាប់បាល់ទី ២ របស់គាត់នៅនាទីទី ៦២ ដោយការបញ្ជូនបាល់យ៉ាងល្អពី Luke Shaw ជួយអោយក្លឹប Man Utd នាំមុខសារជាថ្មី មុននឹងកីឡាករ Bruno Fernandes និង Jesse Lingard រកបានម្នាក់មួយគ្រាប់ទៀត។

Ronaldo debut double as Man Utd thrash Newcastle to go top | Reuters

ជ័យជម្នះមួយនេះបានជួយអោយក្រុមរបស់លោក Ole Gunnar Solskjaer ឡើងមកឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League បណ្តោះអាសន្នសម្រាប់ក្របខណ្ឌ English Premier League សប្តាហ៍ទីបួន៕

ប្រភពព័ត៍មាន៖ Sportsmole