បរទេស៖ Man City បានទទួលជ័យជម្នះក្នុងលីកជាលើកទី ៣ ជាប់ៗគ្នាបន្ទាប់ពីផ្តួលក្រុមគូប្រជែង  Leicester City ដែល​អាចចាត់ទុកបានថាជាការសងសឹក ក្រោយពីក្រុមលោកPep Guardiola បរាជ័យក្នុងជំនួបការប្រកួត​ពានបើករដូ​វកាលថ្មី Community Shield  កាលពីដើមរដូវកាលនេះ។

Leicester City 0-1 Manchester City: Rodgers' reaction after Silva's goal  settles game - Leicestershire Live

នៅក្នុងការប្រកួតសប្តាហ៏​ទី៤​កាល​ពីយប់ថ្ងៃសៅរ៏ ឯកីឡដ្ឋាន King Powerអ្នកចាំទីក្រុមទាំងសងខាងទាំង បានធ្វើការ​សង្គ្រោះ​បាល់ពីការស៊ុតនិងតែតដ៏ល្អ។ ពោលគឺអ្នកចាំទីប្រេស៊ីលEderson បានជួយសង្គ្រោះការស៊ុតយ៉ាងល្អពី Harvey Barnes ខណៈ Gabriel Jesus ត្រូវបានអ្នកចាំទីដាណឺម៉ាក Schmeichel រារាំងបានពីរដង។ទោះបីជាខ្សែប្រយុទ្ធJamie  Vardy មានឪកាសរកបានគ្រាប់បាល់បញ្ចូលទីប៉ុន្តែត្រូវបានចាត់ទុកជា​បាល់​Offside មុនពេលដែល Bernardo Silva  រកបានគ្រាប់បាល់បញ្ចូលទីតែ១គ្រាប់នៅនាទីទី៦២ដោយការបន្ថែមគ្រាប់បាល់ក្រោយពី Joao Cancelo ស៊ុតបាល់សំដៅ​ទីប៉ះ​និងជើងខ្សែការពារ Caglar Soyuncu ហើយផ្លាតចំថ្នក់ជើងរបស់Silva តែម្តង ។

Bernardo strikes to give City slender victory at Leicester

គ្រាប់បាល់ជ័យជំនះសប្តាហ៏ទី៤នេះមានន័យថា Man City បានឈ្នះ៣លើកក្រោយចាប់ផ្តើមរដូវកាលថ្មីការពារតំណែង ជើង​ឯក Premier League របស់ពួកគេដំបូងដោយភ្លាត់ស្នៀតចាញ់តែ១លើកគត់ពេលជួប Tottenham៕

 

ប្រភពព័ត៍មាន៖ BBC