បរទេស៖ Juventus នៅតែមិនទទួលបានពន្លឹជ័យជម្នះនៅរដូវកាលនេះនៅឡើយទេ បន្ទាប់ពីពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះ Napoli ក្នុងការប្រកួតលើកដំបូងបន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ទៅកាន់ក្រុមបិសាចក្រហម Man Utd វិញ។

Juventus 1 - Napoli 2: Initial reaction and random observations - Black & White & Read All Over

Ronaldo ដែលបានជួយ Juventus ឈ្នះ Serie A ពីរដងក្នុងរយៈពេលបីរដូវកាលចុងក្រោយ បានសម្រេចចិត្តវិល ត្រលប់ទៅ កាន់ក្លឹបដែលរូបគេធ្លាប់សាងភាពល្បីល្បាញកាលពី១២ឆ្នាំមុន ក្នុងកិច្ចព្រមព្រៀងតម្លៃ ១២,៨ លានផោន​នៅថ្ងៃ​ផុតកំណត់នៃការផ្ទេរ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំរូបនេះក៏នៅតែអាចបន្តរកបានគ្រាប់បាល់បើកឆាក ពីរគ្រាប់សម្រាប់ពួកគេក្នុងជ័យជម្នះ ៤-១ លើក្រុមភ្ញៀវសារិកាព្រៃ Newcastle កាលពីថ្ងៃសៅរ៍ដូចគ្នាផងដែរ។

Nápoles - Juventus: Napoli come from behind to heap more misery on Juventus - Serie A

ការប្រកួតនៅសប្តាហ៏ទី៣នេះអតីតខ្សែប្រយុទ្ធ Chelsea កីឡាករ Alvaro Morata បានជួយឱ្យ Juventus នាំមុខ​មុន​នៅនាទីទី១០ប៉ុន្តែគ្រាប់បាល់វាយបករបស់Matteo Politano និង Kalidou Koulibaly បាននាំមកនូវជ័យជំនះ សម្រាប់​ក្រុមម្ចាស់ផ្ទះ Napoli ។គួរបញ្ជាក់ថាគ្រាប់បាល់ជ័យជម្នះគឺបានកើតឡើងក្នុងរយៈពេល ៥ នាទីបន្ទាប់ពី Moise Kean ជាអ្នក​តែតប៉ះអ្នកចាំទីខ្លួនឯងនាំអោយបាល់ផ្លាតធ្វើអោយ Koulibaly មានឪកាសបន្ថែមបាល់បញ្ចូលទីតែម្តង។ យ៉ា​ងណាមិញ​ជា​ការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករKeanក្រោយពីបញ្ចប់ការផ្ទេរមកលេងក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលពីរឆ្នាំពីEverton៕