បរទេស៖ Romelu Lukaku របស់ក្រុមតោខៀវ Chelsea បាននិយាយថាការស៊ុតបាល់បញ្ចូលទីនៅ Stamford Bridge គឺជាអ្វីដែលគាត់សុបិនតាំងពីនៅកុមារភាព។ កីឡាករអន្តរជាតិបែលហ្សិកបាននិយាយថាៈ វាជាក្តីសុបិន្តរបស់ខ្ញុំតាំងពីខ្ញុំអាយុ ១១ ឆ្នាំ។ ការលើកឡើងរបស់ខ្សែប្រយុទ្ធជួរមុខរូបនេះកើត​មានបន្ទាប់ពីរូបគេរកបានគ្រាប់បាល់២គ្រាប់(Hat-trick) ជួយ​អោយ Chelsea ផ្តួលក្រុមភ្ញៀវAston Villa ក្នុងលទ្ធផល៣ទល់និង០ ខណៈដែលខ្សែបម្រើ Matteo Kovacic រកបាន១គ្រាប់ ជួយ​ក្រុមផងដែរ។

Romelu Lukaku's double downs Aston Villa and keeps Chelsea flying high | Premier League | The Guardian

ជ័យជម្នះនេះធ្វើឱ្យក្រុមរបស់លោក Tuchel ឡើងទៅឈរនៅចំណាត់ថ្នាក់ទី ២ គិតត្រឹមសសប្តាហ៏ទី៤នៅក្របខណ្ឌ​លីកកំពូលអង់គ្លេសដោយមាន ពិន្ទុនិង គ្រាប់បាល់បញ្ចូលទីស្មើគ្នាជាមួយក្រុមកំពូលតារាង Manchester United ។វាជា​កំនត់ត្រាមួយថ្មីបន្ថែមទៀតដែលនាំអោយ ពួកគេក្លាយជាក្រុមទី ២ ក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចឈ្នះ ៦០០ ក្នុងការប្រកួតបន្ទាប់ពី Man Utd មាន ៦៩០ជ័យជំនះទៅហើយ​ក្រោយផ្តួលNewcastle កាលពីរាត្រីថ្ងៃ​សៅរ៏​ដូច​គ្នានោះ៕

ប្រភពព័ត៍មាន៖ BBC