បរទេស៖ Paris St-Germain បានឈ្នះការប្រកួត ៥ លើកក្នុងចំណោម ៥ ប្រកួតបើកឆាករដូវកាលថ្មីនៅក្របខ័ណ្ឌ Ligue ១ នា​រដូវ​កាលនេះ។គ្រាប់បាល់បើកឆាក២គ្រាប់របស់អតីតខ្សែបម្រើMan.Utdកីឡាករ Ander Herrera បាន​ជួយ​ពួកគេ​ទទួល​បានជ័យជំនះ Clermont kក្នុងលទ្ធផល៤ទល់និង០សម្រាប់ការប្រកួតសប្តាហ៏ទី៥ កាលពីយប់ថ្ងៃ​សៅរ៏​នៅ​ទឹក​ដីParc des Princes។ទោះយ៉ាងណាMbappe និង Gueye នៅតែបង្ហាញទម្រង់លេងល្អដោយរកបានម្នាក់១គ្រាប់បន្ថែមទៀតផងដែរ ។

Paris Saint-Germain vs. Clermont Foot - Match Report - September 11, 2021 - La Pelotita

ក្រុមគ្រូបង្វឹកលោក Mauricio Pochettino បានបន្តការប្រកួតដោយគ្មានកីឡាករឆ្នើម Lionel Messi និង Neymar ទេ​បន្ទាប់ពីពួកគេទើបតែធ្វើដំណើរ ត្រលប់មកពីបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិ។ PSG បានដាក់បញ្ចូលការបង្ហាញខ្លួន​លើក​​ដំបូង​សម្រាប់អ្នកចាំទី Gianluigi Donnarumma ក្រោយពីជួយអោយអ៊ីតាលីឈ្នះពានរង្វាន់យូរ៉ូ ២០២០។

Paris Saint-Germain on Twitter: "👀⚽️… "

PSG ក៏ត្រៀមលក្ខណៈសម្រាប់ធ្វើដំណើរទៅធ្វើការប្រកួតជាមួយក្រុមClub Brugge  របស់បែលហ្សិកសម្រាប់ការប្រកួត​បើក​ឆាកជម្រុះក្នុងពូលពានរង្វាន់ Champions League របស់ពួកគេនៅថ្ងៃពុធនេះជាមួយនិងការវិលត្រលប់មកវិញវត្តមាន របស់Messi និង Neymar៕

ប្រភពព័ត៍មាន៖ BBC