បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នឹង​មិនបំភ្លេច​ថ្ងៃ​​ប្រកួត​ដំបូង​​នៃការ​បង្ហាញខ្លួន​ជាលើក​ទី​២​របស់​គេ​សម្រាប់ក្លិប Manchester United បានឡើយ​។ នៅពីមុខ​អ្នកគាំទ្រ​ដ៏ច្រើនកុះ​ករ​នា​កីឡដ្ឋាន Old Trafford ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ក្រុម​ម្ចាស់ផ្ទះបាន​យកឈ្នះលើ​ក្រុម Newcastle ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃ​សៅរ៍​។

ESPN FC on Twitter: "18 years ago, Cristiano Ronaldo taught Jesse Lingard  some skills when he was in the Man United academy. Today, they both scored  and celebrated together at Old Trafford!

ក្រោយពី Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ អ្នកគាំទ្រ​នៅក្នុង​កីឡដ្ឋាន ក៏​​រំភើប​រីក​រាយ​ជាមួយនឹង​គ្រាប់​បាល់​យ៉ាង​ល្អ​របស់ Bruno Fernandes និង​តារឆ្នើម​ម្ចាស់ផ្ទះ Jesse Lingard​ ផង​ដែរ​។ Lingard និង Ronaldo មាន​ប្រវត្តិ​ដ៏គួរ​ឲ្យ​ចង​ចាំនៅក្នុងក្លិប Man United បើ​ទោះ​បី​ការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​កីឡាករ​សញ្ជាតិអង់គ្លេស​រូបនេះ បានកើត​ឡើ ក្រោយពី Ronaldo ម្ចាស់​បាល់មាស​ Ballon d’Or ៥​សម័យ​កាល បានផ្ទេរ​ទៅកាន់​ក្លិប Real Madrid ក្នុងឆ្នាំ​២០០៩ រួច​ទៅហើយ​ក្តី​។

Watch an 18-year-old Cristiano Ronaldo teach Man Utd kids including Jesse  Lingard skills in training

រយៈពេល​៦ឆ្នាំ នៅមុន​ពេល​ការ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍នេះ ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​គ្រាប់បាល់អន្តរ​ជាតិ​​ច្រើន​ជាង​គេ​រូបនេះ បាន​ជួប​​នឹង Lingard ជាលើក​ដំបូង​។ ពួកគេ​ទាំង​២​នាក់​បាន​ជួប​គ្នា​ភ្លាម​ៗ ក្រោយពី Ronaldo បាន​ចូល​រួម​ជាមួយនឹងក្លិប Man United ពី Sporting Lisbon ក្នុង​វ័យ​១៨​ឆ្នាំ​។ នៅពេលនោះ Lingard មាន​វ័យ​ត្រឹម​តែ​១០ឆ្នាំ​ប៉ុណ្ណោះ និង​ជា​សមា​ជិក​ម្នាក់​របស់​ក្រុមយុវ​ជន Man United។ អំឡុង​ពេល​ជួប​គ្នា Ronaldo បាន​បង្ហាញពី​ជំនាញ​លេងកីឡា​បាល់ទាត់​ជា​ច្រើន ហើយ​រូប​ភាព​នោះ ទំនង​ដូច​ជា​មានភាព​ចម្លែកបន្ថែម​ទៀត​​នៅ​ពេល​នេះ ក្រោយពីការ​ប្រកួត​ជាមួយនឹងក្រុម Newcastle​៕

 

ប្រភព​ព័ត៌មាន៖ Givemesport