បរទេស៖ លោក Ole Gunnar Solskjaer បានលើកឡើងថាខ្លួនមិនបានស្ថិតក្រោមសម្ពាធពីនរណាម្នាក់ក្នុងការដាក់អោយ Cristiano Ronaldo បង្ហាញវត្តមានចូលលេងគ្រប់ការប្រកួតសម្រាប់បិសាចក្រហម Man. Utd នោះឡើយ។កីឡាករលេងល្អបំផុតលំដាប់ពិភពលោក ៥ សម័យ ទើបតែសម្រេចក្តីសុបិន្តក្នុងការវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញនៅថ្ងៃបិទបញ្ចប់ការទិញដូរកីឡាករលើក ទី១ក្រោយ ចាក ចេញ ១២ឆ្នាំ។ ទោះយ៉ាងណាខ្សែប្រយុទ្ធស្លាបរូបនេះបានបង្ហាញទម្រង់លេងល្អក្នុងការចូលលេងជម្រើស១១នាក់ដំបូង​កាលពីថ្ងៃសៅរ៍ដោយរក បាន ២ គ្រាប់ក្នុងជ័យជម្នះ ៤ទល់និង១ លើក្រុមភ្ញៀវសារិកាព្រៃ Newcastle United ។

Manchester United manager Ole Gunnar Solskjaer gives verdict on Cristiano  Ronaldo performance - Manchester Evening News

ជាមួយនិងកេរ្តិ៍ឈ្មោះដ៏ធំធេងមិនមានន័យថាគាត់នឹងក្លាយជាជម្រើស១១នាក់ដោយស្វ័យប្រវត្តិនោះឡើយ។ លោក Solskjaer បញ្ជាក់ បន្ថែមថាៈយ៉ាងណាម៉ិញយើងនិងបោះបង់គាត់ ទោះបីជាមានវ័យ៣៦ ឆ្នាំចំណែកឯMason Greenwood មានវ័យ ទើប តែ ១៩ ឆ្នាំដូច្នេះ ក៏ដោយគឺវាដូចគ្នា ព្រោះយើងផ្តោតជាសំខាន់លើការលេងស៊ីសង្វាក់និងប្រកប​ដោយ​គុណភាពជាមួយនិង Raphael Varane  យើងនិង បង្កើនស្តង់ដារសម្រាប់ក្រុមមួយ ។ព្រោះខ្ញុំក៏ស្វែង​យល់បន្ថែម​រវាងកីឡាករចំណូលថ្មីម្នាក់ទៀតគឺ Raphael និង Cristiano ដែលមកដល់ទី នេះធ្វើអោយមនុស្សគ្រប់គ្នា​ភ្ញាក់ផ្អើល​និង​រីក​រាយ​ព្រោះពួកគេជាអ្នកតែងនាំ ជោគជ័យមកដល់ក្រុម។

Solskjaer: No pressure to pick Ronaldo for every game

បន្ទាប់ពីBruno រកគ្រាប់បាល់បាន Jesse Lingard ក៏ជាអ្នកបន្ថែមគ្រាប់បាល់ទី៤ផងដែរកាលពីចុងសប្តាហ៏មុន។ កីឡាករ​អន្តរជាតិអង់គ្លេសវ័យ២៨ឆ្នាំ រូបនេះបានបង្ហាញទម្រង់លេងល្អបំផុតពេលលេងខ្ចីជើងនៅ West Ham ឆ្នាំរូបនេះក៏​បានរក​គ្រាប់បាល់២គ្រាប់អោយអង់គ្លេសផ្តួលអង់ដ្រូរ៉ាកាលពីសប្តាហ៍មុនខណៈលោក Solskjaer បានផ្តល់ឪកាសអោយរូប​គេ​បង្ហាញខ្លួនចូលលេងសម្រាប់ការ​ប្រកួតនេះ។ក្រុមMan.Utdនិងត្រូវមានកម្មវិធីប្រកួត Champion League នៅពាក់​កណ្តាលសប្តាហ៏នេះ(ថ្ងៃទី១៤កញ្ញា ២០២១ នៅពេលដែលពួកគេធ្វើដំណើរទៅសួរសុខទុក្ខក្រុមYoung Boys នៅប្រទេស​ស្វីស​សម្រាប់ការប្រកួត ជម្រុះក្នុងពូល៕

 

ប្រភពព័ត៍មាន៖ Sportsmole