ប​រទេស៖ ហង្សក្រហម Liverpool បានបន្តប្រជែងក្រុមនាំមុខតារាងក្របខណ្ឌ  Premier League ខណៈដែលខ្សែ​ប្រយុទ្ធ​ឆ្នើមMohamed Salah រកបានគ្រាប់បាល់លើកទី ១០០ ក្រោយរកបានគ្រាប់បាល់បើកឆាក១គ្រាប់ពេល​ផ្តួល​ក្រុមម្ចាស់ផ្ទះ Leeds Utd ៣ទល់និង០។

Leeds United 0, Liverpool 3 - Match Recap: High-Octane Football, Heartbreak  for Elliott - The Liverpool Offside

ការប្រកួតនេះ​​ក្រុមលោកJurgen Kloppត្រូវបាត់បង់កីឡាករ Harvey Elliottក្រោយរងរបួសកជើងក្រោយពីត្រូវ បានរារាំងពីកីឡាករ Pascal Struijk ហើយទីបំផុតកីឡាករ Leeds Utd ត្រូវបានបណ្តេញចេញ។ទោះបីជាយ៉ាង​ណាក៏ដោយក្រុមហង្សក្រហម Liverpool បានគ្រប់គ្រងការប្រកួតយ៉ាងរឹងមាំបន្ទាប់ពីFabinho បានរកគ្រាប់​បាល់​នាំមុខបន្ថែម១គ្រាប់ទៀតនៅក្រោយចាប់ផ្តើមតង់ទី២បាន៥នាទី។ Sadio Mane ដែលខកខានរកបានគ្រាប់​បាល់​ដល់ទៅ២ដងនោះមានឪកាសបន្ថែមគ្រាប់​បាល់​ទី៣នៅជិតបញ្ចប់ការប្រកួត។

Leeds vs Liverpool Prediction And Odds: Robust Liverpool To Win -  CrowdWisdom360

បច្ចុប្បន្នគិតត្រឹមសប្តាហ៏ទី៤Liverpoolឈរនៅលេខរៀងទី៣មានពិន្ទុស្មើគ្នាជាមួយក្រុមលេខរៀងទី២Chelsea និង ក្រុមកំពូល តារាងMan.Utd ព្រមជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើគ្នាគឺ១០គ្រាប់ផងដែរ៕

ប្រភពព័ត៍មាន៖ BBC