បរទេស៖ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់ Chelsea បាន​និយាយ​កាលពីថ្ងៃ​ចន្ទថា ការ​ស្រេកឃ្លាន​នៃ​​ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌ Champions League គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ញៀន ខណៈ​ដែល​គ្រូបង្វឹក​រូបនេះ បាន​ជំ​រុញ​ឲ្យ​កីឡាករ​របស់​លោក រក្សា​ការ​ស្រេកឃ្លាន​ដែលត្រូវការ​ជាចាំ​បាច់ ដើម្បីការ​ពារ​ពាន​របស់​ពួក​គេ​។

ក្រុម​តោ​ខៀវ នឹង​ចាប់ផ្តើមយុទ្ធនាការ​ក្រប​ខ័ណ្ឌ Champions League របស់​ពួកគេ​ដោយ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Zenit Saint Petersburg នៅ​រាត្រីនេះ ក្រោយពី​បាន​ចាប់ផ្តើម​យ៉ាងល្អ​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ​។ លោក Tuchel បាន​បង្កើត​ឲ្យ​មាន​ឥទ្ធិ​ពល​វិជ្ជមាន​ដ៏ធំ​មួយ ក្រោយពី​បាន​ចូលរួម​ជាមួយ​នឹង​ក្លិប​នេះ កាលពី​ខែមករា ដើម្បី​កែ​សម្រូល​ក្រុម Chelsea ពីក្រុម​មួយ​ដែល​មានភាព​ត្រដាប​ត្រដួស​នៅពាក់កណ្តាល​តារាងក្នុងក្រប​ខ័ណ្ឌ Premier League ឲ្យក្លាយ​ជា​ម្ចាស់​ជើង​​ឯក Champions League​​។ គ្រូបបង្វឹកសញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ មួយ​ឆ្នាំមុន ជាមួយនឹងក្លិប Paris Saint-Germain ប៉ុន្តែ បាន​បញ្ជាក់​ថា លោក​មិន​បានមើល​ឃើញ​ពី​ភាពផ្សេង​គ្នា​​ដែល​នៅ​សល់​មួយ​ជំហាន​ទៀត​ក្នុងក្រុម​របស់​លោក​។

លោក Tuchel បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មុន​ការ​ប្រកួត​ថា៖ «ខ្ញុំ​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយនឹងក្រុម​របស់​ខ្ញុំ​មួយ​រដូវ​កាល​មុន ហើយ​ខ្ញុំមាន​អារម្មណ៍​ថា វា​ជាការសម្រេច​បាននូវ​សមិទ្ធ​ផល​ដ៏ធំមួយ ប៉ុន្តែ ការ​ដែលមិនអាច​សម្រេច​បាននូវ​ជំហានចុងក្រោយ គឺ​ជា​ភាព​ផ្សេង​គ្នា​ដ៏ធំ​មួយ នៅពេល​ដែល​ដឹង​ពីអ្វី​ដែល​មានន័យបែប​ណា នៅ​ពេល​ដែលអ្នក​ធ្វើ​បាន​សម្រេច​»។ វា​ជា​ការ​ញៀន​មួយ​។ យើ​ងត្រូវ​តែ​ឈ្នះការ​ប្រកួត​បែបនេះ​ព្រោះ​ការ​ឈ្នះ​ផ្លាស់ប្តូរ​អារម្មណ៍​របស់​យើង»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia